ISAC Cambodia (InfoSec)
Security NewsVulnerability

ចំនុចខ្សោយមាននៅក្នុង Symantec PGP Whole Disk Encryption

ផលិតផលរបស់ក្រុមហ៊ុន ⁣Symantec  ឈ្មោះថា PGP Whole Disk Encryption ដែលត្រូវបាន ប្រើប្រាស់ដើម្បីធ្វើការ encrypt រាល់ទិន្នន័យទាំងអស់នៅលើ disk មាននូវ ចំនុចខ្សោយ (Zero-Day Vulnerability) នេះបើយោងតាមកំណត់ត្រារបស់ pastebin។ កំណត់ត្រាដែលបានបង្ហាញនៅថ្ងៃទី ២៥ ខែធ្នូ ដោយ Nikita Tarakanov បាននិយាយ ថា pgpwded.sys kernel driver ដែលចែកចាយជាមួយនឹង Symantect PGP Desktop មាននូវចំនុចខ្សោយ។ កម្មវិធីដែលរងគ្រោះនោះមានដូចជា Symantec PGP Desktop 10.2.0 Build 2599 (up-to date)។

តាមរយៈ blog ក្រុមហ៊ុន Symantec បានទទួលស្គាល់ថាមាននូវបញ្ហានេះមែន ប៉ុន្តែវាមិនងាយត្រូវបានគេ hack ចូលដោយស្រួលនោះឡើយ។ ចំនុចខ្សោយនោះគឺកើតឡើងមានចំពោះតែ ប្រព័ន្ធដំណើរការ Windows XP និង Windows 2003 តែប៉ុណ្ណោះ។ Hacker ត្រូវការចូលទៅកាន់ម៉ាស៊ីនផ្ទាល់តែម្តង⁣(local access) ដើម្បីធ្វើការជ្រៀតចូល។

កំណត់ត្រាដែលបង្ហាញដោយ Nikita ក៏បង្ហាញនូវបច្ចេកទេសលំអិតនៃបញ្ហានេះ ដែលជួយដល់ក្រុមវិស្វករ នៃក្រុមហ៊ុន Symantec យល់ដឹងពីបញ្ហា។ អ្នកផ្គត់ផ្គង់មានគម្រោងផែនការ ជួសជុលបញ្ហានេះនៅក្នុងខែកុម្ភះ។

 

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button