ហេតុអ្វីត្រូវប្រើ OFDM?

កាលពីអត្ថបទមុន យើងបាននិយាយអំពីគោលការណ៍នៃ OFDM ហើយនៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពី ហេតុអ្វីដែលយើងត្រូវប្រើប្រាស់ OFDM?

រយៈពេលប្រមាណជាដប់ឆ្នាំចុងក្រោយនេះ Orthogonal Frequency Division Multiplexing (OFDM) បានកា្លយទៅជាជំរើសដ៏ពេញនិយមសំរាប់បច្ចេកវិទ្យាប្រើខ្សែដូចជា ADSL, VDSL, Power Line Communications (PLC), បច្ចេកវិទ្យាប្រព័ន្ធវិទ្យុ និងទូរទស្សន៍ឌីជីតាល់ដូចជា DVB-T/T2, DTMB, ATSC 2/3.0, T/S-DBM, ហើយវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងបច្ចេកវិទ្យាឥតខ្សែដូចជា WiMAX, WiFi, 4G LTE និងត្រូវបានយកមកប្រើប្រាស់នៅក្នុងបណ្តាញ 5G NR ជាបន្តទៀត។ 

OFDM គឺជាបច្ចេកទេសដែលផ្អែកលើ multi carrier modulation (MCM) និង frequency division multiplexing (FDM) ។ OFDM អាចត្រូវបានចាត់ទុកថាបច្ចេកទេស modulation technique មួយរឺជាបច្ចេកទេស multiplexing technique មួយ។ 

គុណសម្បត្តិនៃ OFDM

ផ្ទុយពីប្រព័ន្ធទំនាក់ទំនងដែលប្រើរលកនាំតែមួយគត់ OFDM ចែកគំលាតបង់ wideband signal bandwidth ចេញជាបណ្តារលកនាំ narrowband sub-carrier ស្របៗគ្នា (ចែកគំលាតបង់ទាំងមូលជាចំរៀកតូចៗ) ជាច្រើនដែលបាន modulated ។ OFDM ប្រើប្រាស់បណ្តារលកនាំ sub-carriers ដែលអូតូកូណាល់ (តាមគណិតវិទ្យា) នឹងគ្នាដែលនឹងកាត់បន្ថយការឆ្លងរំខាន interference គ្នាទៅវិញទៅមករវាងបណ្តារលកនាំនៅក្បែខាងគ្នាទោះបីជាសិ្បចរបស់ពួកវាត្រួតស៊ីគ្នា spectral overlap ក៏ដោយ; ជាហេតុធ្វើអោយវាផ្តល់នូវប្រសិទ្ធិភាពគំលាតបង់ bandwidth efficiency ខ្ពស់។ គំលាតប្រេកង់ frequency spacing រវាងបណ្តារលកនាំ sub-carriers ទាំងនេះគឺជាចម្រាស់នៃនិមិត្តសញ្ញា OFDM symbol។ ។ ការឆ្លងរំខានគ្នារវាងនិមិត្តសញ្ញា Inter-symbol interference ត្រូវបានបំបាត់ចោលតាមរយះការបញ្ចូលគំលាតសុវត្ថិភាព guard interval មួយហៅថា cyclic prefix រវាងបណ្តា symbols ទាំងឡាយ។ 

ការចែកកាណាល់បញ្ជូនចេញជារលកនាំ sub-channels តូចៗនេះនឹងជួយដល់ OFDM ក្នុងការទប់ទល់នឹងបាតុភូតិ frequency selective fading (ជាបាតុភូតិដែលគំលាតបង់នៃស៊ីញ៉ាល់ធំជាងគំលាតបង់កូអេរ៉ង់កាណាល់ coherence bandwidth រឺ symbol រីកចេញគិតជាពេលដែលធ្វើអោយមានការឆ្លងរំខានគ្នារវាង symbol ISI)។ គំលាតបង់នៃកាណាល់ sub-channel តូចជាងនឹងនាំអោយកាណាល់ sub-channel និមួយៗទទួលរងនូវ flat fading channel (ជាបាតុភូតិដែលគំលាតបង់នៃស៊ីញ៉ាល់តូចជាងគំលាតបង់កូអេរ៉ង់នៃកាណាល់ coherence bandwidth, សមាសធាតុប្រេកង់ទាំងអស់នៃស៊ីញ៉ាល់នឹងទទួលរងនូវទំហំ fading ដូចៗគ្នានៅក្នុងមជ្ឈដ្ឋានបញ្ជូន)។

ដូច្នេះក្រៅពីមានប្រសិទ្ធិភាពគំលាតបង់ខ្ពស់ OFDM ផ្តល់នូវគុណសម្បត្តិជាច្រើនដូចជាមានភាពងាយស្រួលក្នុងការអនុវត្តន៍, ភាពធន់ទៅនឹងការខូចខាតនៃកាណាល់ channel impairments (ដូចជា noise, path loss, shadowing, និង fading fading ជាដើម) និងការឆ្លងរំខានគ្នានៃកាណាល់ narrowband ។ល។

ការអនុវត្តន៍នៃ OFDM

បច្ចេកទេសបំលែងស៊ីញ៉ាល់ឌីជីតាល់ (Digital signal processing) Fast Fourier Transform (FFT) និង Inverse Fast Fourier Transform (IFFT) ទាំងពីរនេះត្រូវបានប្រើនៅក្នុងឧបករណ៍ផ្សាយទទួល OFDM ឌីជីតាល់។ ទិន្នន័យចូលដែលបាន modulated (symbols នៃទិន្នន័យចូល) ត្រូវបានធ្វើការ mapping ចូលទៅលើបណ្តារលកដែលអូតូកូណាល់នឹងគ្នា។ ជាគោលការណ៍ IFFT នឹងទទួលយកទិន្នន័យចូលជាដែនប្រេកង់ (បណ្តាចំនួនកុំផ្លិចដែលតំណាងអោយរលកនាំដែលបាន modulated រួចហើយ) ហើយបំលែងវាទៅជាទិន្នន័យចេញក្នុងដែនពេល (OFDM symbol នៃដែនពេល)។

ចរន្តនៃបណ្តា bit ពត៌មានជាស៊េរីមួយពីស៊ីញ៉ាល់ wideband ត្រូវបានបំលែងទៅជាខ្នែងស្របៗគ្នានៃចរន្ត bit ពត៌មានស៊ីញ៉ាល់ narrow band ទាំងឡាយដែលមាន N ខ្នែង បន្ទាប់មកនៅលើខ្នែងនិមួយៗ ដែលមានចំនួន bits ជាក់លាក់ (ចំនួន bits អាស្រ័យលើប្រភេទ modulation ដែលប្រើ, ដូចជា 2 bits ត្រូវគ្នានឹង QPSK, 4 bits ត្រូវគ្នានឹង 16 QAM។ល។) ត្រូវបាន mapped ទៅកាន់និមិត្តសញ្ញាជាទិន្នន័យប្រភព source data symbols ចំនួនកុំផ្លិច ដែលតំណាងអោយចំនុច modulation constellation point នៅក្នុងដ្យាក្រាម constellation diagram (ដូចគ្នានឹង BPSK រឺ QAM symbols ដែលអាចមានវត្តមាននៅក្នុងប្រព័ន្ធមួយដែលមានរលកនាំតែមួយអញ្ចឹងដែរ)។ និមិត្តសញ្ញា source symbols កុំផ្លិចទាំងនេះត្រូវបានចាត់ទុកដោយឧបករណ៍ផ្សាយថានៅក្នុងដែនប្រេកសង់ frequency domain ដែរហើយគឺជាទិន្នន័យចូល input ចូលទៅប្លុក IFFT មួយដែលនឹងបំលែងទិន្នន័យនេះទៅជាដែនពេល time domain។ មានន័យថាខ្នែងមួយត្រូវគ្នានឹង symbol ទិន្នន័យជាចំនួនកំផ្លិចមួយដាច់ដោយឡែកពីគ្នាចូលទៅកាន់ IFFT។ IFFT នឹងទទួលយកនិមិត្តសញ្ញា N ប្រភពក្នុងពេលតែមួយក្នុងនោះ N គឺជាចំនួននៃរលកនាំនៅក្នុងប្រព័ន្ធនេះ។ និមិត្តសញ្ញាជាទិន្នន័យចូលនិមួយៗក្នុងចំនោម N នេះមានរយះមានរយះពេលនិមិត្តសញ្ញា Tu វិនាទី។

ទិន្នន័យចេញនៃ IFFT គឺជាស៊ីនុយសូអ៊ីតចំនួន N ដែលអូតូកូណាល់នឹងគ្នា។ ស៊ីនុយសូអ៊ីតដែលអូតូកូណាល់នឹងគ្នាទាំងនេះនិមួយៗមានប្រេកង់ខុសៗគ្នានិងមានប្រេកង់ទាបបំផុត DC។

និមិត្តសញ្ញាចូល input symbols ទាំងឡាយគឺជាចំនួនកុំផ្លិចដែលតំណាងអោយចំនុច mapped constellation point (ក្នុង constellation diagram) ហើយដូច្នេះវាបញ្ជាក់ច្បាស់លាស់ទាំងអំភ្លីទីតផងនិងផាស់ផងនៃស៊ីនុយសូអ៊ីតសំរាប់រលកនាំ sub-carrier នោះ។ ទិន្នន័យចេញ output នៃ IFFT គឺជាផលបូក(summation/superimpose) នៃ N ស៊ីនុយសូអ៊ីតទាំងអស់ ។ដូច្នេះប្លុក IFFT នឹងផ្តល់នូវវិធីសាមញ្ញមួយដើម្បីធ្វើការ modulate ទិន្នន័យចូលទៅលើបណ្តារលកនាំអូតូកូណាល់ N។ ប្លុកនៃសំណាកជាទិន្នន័យចេញ output samples N ពី IFFT នេះនឹងបង្កើតបានជានិមិត្តសញ្ញា OFDM តែមួយគត់។

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ

Exit mobile version