What Is The Difference Between Deep Web, Darknet, And Dark Web?
សម្រាប់អ្នកទាំងអស់គ្នា កាលណានិយាយទៅដល់ Web គឺប្រហែលជាសំដៅទៅដល់ដប់ ឬម្ភៃ ឬក៏ហាសិបវេបសាយ ។ តែតាមការពិតទៅ អ៊ិនធឺណិតគឺធំទូលំទូលាយណាស់ ហើយវាមានប្រហែលជារាប់សិបលានវេបសាយនៅជុំវិញពិភពលោក។
ទោះបីជាមានវេបសាយរាប់ពាន់លានយ៉ាងណាក៏ដោយ ក៏មិនទាន់ពេញលេញនោះដែរ។ ភាគច្រើនជឿជាក់ថា World Wide Web ដែលយើងឃើញរាល់ថ្ងៃនេះ គឺគ្រាន់តែជាស្រទាប់ខាងលើតែប៉ុណ្ណោះ (iceberg) ។ ពាក្យពីរទៀតគឺ Darknet និង Deep Web គឺជាការបញ្ជាក់ឲ្យកាន់តែច្បាស់នូវវត្តមាននៃ hidden web ដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍សោះឡើយ ។ ហើយអ្នកដែលស្គាល់អំពី Darknet តែងតែមានការច្រលំជាមួយនឹង deep web ។
តើអ្វីទៅជា Deep Web?
អស់រយៈកាលជាច្រើនសតវត្សមកហើយ នៅពេលដែលបច្ចេកវិទ្យាបានក្លាយប្រែខ្លួនកាន់តែមានភាពស្មុគស្មាញ មនុស្សអាចបង្កើតម៉ាស៊ីនឲ្យធ្វើការចុះទៅក្នុងសមុទ្រ្ទបានយ៉ាងជ្រៅ ដែលនេះហើយដែលធ្វើឲ្យគេរកឃើញនូវខ្មោចនាវា Titanic ។ កម្មវិធី search engine (ដូចជា Google) បានធ្វើការរុករក (crawlers) ដូចទៅនឹងការងារដែលធ្វើដោយឧបករណ៍រុករកបាតសមុទ្ទ្រដូច្នោះដែរ ដោយវាធ្វើការរុករកនៅក្នុងអ៊ិនធឺណិត ហើយកត់ត្រានូវអ្វីដែលវាបានរកឃើញ។
យើងអាចមានលទ្ធភាពក្នុងការរកឃើញខ្មោចកប៉ាល់ទីតានិក ប៉ុន្តែមានវត្ថុផ្សេងៗជាច្រើនសំបើមទៀតនៅក្នុងបាតសមុទ្ទ្រ។ ករណីដូចគ្នានេះដែរចំពោះ search engine វាមិនអាចធ្វើការរុករកនៅក្នុងផ្នែកផ្សេងៗទៀតនៅក្នុង World Wide Web បានអស់នោះឡើយ ហើយដែលយើងហៅថាជា Deep Web។
ជាឧទាហរណ៍ search engines គឺមិនអាចធ្វើការអាក់សេសទៅកាន់ servers និង websites ដែលធ្វើការ hosting data អំពីព័ត៌មានសំងាត់របស់រដ្ឋាភិបាល ។ ក៏ប៉ុន្តែ deep web មិនមែនមានលក្ខណៈស្រពិចស្រពិលដូចនឹងឈ្មោះវាឡើយ ។ វាអាចជា private network ដែលនៅជាប់ផ្ទះរបស់ អ្នក។ វាគ្រាន់តែជាអ៊ិនធឺណិតដែលមិនអាចធ្វើការត្រូវបានរុករកដោយសារ crawler របស់ search engine តែប៉ុណ្ណោះ។
ជាឧទាហរណ៍បន្តទៀត ណេតវើកដែលត្រូវបានបង្កើតនិងថែទាំដោយសេវាកម្មផ្សាយផ្ទាល់ (streaming) បង់ប្រាក់ គឺជាប្រភេទមួយនៃ deep web ឬក៏ hidden web ដែល search engine មិនអាចធ្វើការចូលទៅយកព័ត៌មាន (indexing) នៃវេបសាយទាំងនោះបានឡើយ។
តើអ្វីទៅជា Darknet?
ផ្ទុយគ្នាទៅនឹង Deep Web, Darknet គឺត្រូវបានគេស្គាល់ទូលំទូលាយជាង ។ វាគឺជាណេតវើកកូដនីយកម្ម (encrypted network) ដែលបង្កើតឡើងបន្ថែមទៅលើប្រព័ន្ធអ៊ិនធឺណិតបច្ចុប្បន្ន ហើយត្រូវការកម្មវិធីច្បាស់លាស់ដើម្បីចូលទៅកាន់ Darknet នោះបាន ។
Darknet បានផ្តល់នូវអនាមិកភាព (anonymity) ទៅដល់អ្នកប្រើប្រាស់។ ឧទាហរណ៍មួយនៃ darknet គឺ Tor ឬ The Onion Router ហើយអ្នកត្រូវតែមានកម្មវិធី Tor browser ដើម្បីចូលទៅកាន់ Tor’s network ។
Tor អាចអនុញ្ញាតឲ្យអ្នកធ្វើការចូលទីកាន់វេបសាយដែលបើករាល់ថ្ងៃបានធម្មតា បូកផ្សំឲ្យយើងចូលទៅកាន់វេបសាយលាក់ខ្លួនជាច្រើន (hidden websites) និងសេវាកម្មនានាដែលមិនអាចបើកតាម browers ធម្មតា (chrome, firefox, safari, …) ។ Tor ប្រើប្រាស់នូវ protocol មួយដែលត្រូវបានគេស្គាល់ថា Tor Hidden Service Protocol ហើយវេបសាយដែលលាក់ខ្លួនបើកមើលបានក្នុងករណីប្រើប្រាស់ Tor browers គឺប្រើប្រាស់ .onion address ។
តើអ្វីទៅជា Dark Web?
នេះគឺជាបញ្ហាមួយទៀតដែលអ្នកត្រូវតែធ្វើការស្វែងយល់។ អ្នកអាចគិតថា Dark Web គឺជាផ្នែកមួយនៃ deep web។ អ្នកត្រូវតែយល់ពីភាពខុសគ្នារវាង deep web and darknet ហើយជាការពិតណាស់ដែលថា internet និង www (world Wide Web) គឺមិនដូចគ្នានោះទេ ។
Darknet គឺជាណេតវើក ហើយនឹង deep web គឺជាផ្នែកមួយនៃ World Wide Web ដែលមិនអាចទៅដល់ដោយប្រើប្រាស់ search engine ។ ហេតុដូចនេះហើយ យើងអាចនិយាយថា dark web គឺជា World Wide Web នៃ darknet ដូចជា Tor ជាដើម។ សរុបមក សេវាកម្ម និងវេបសាយ ទាំងឡាយណាដែលដំណើរការនៅក្នុង darknet គឺជា dark web ៕