តើអ្វីទៅជា keylogger? នៅនិយមន័យជាមូលដ្ឋានរបស់វា keylogger គឺជាមុខងារមួយដែលកត់ត្រាឬការវាយក្តារចុច (Keyboard) នៅលើកុំព្យូទ័រ។
Keylogger គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ និងទិន្នន័យរបស់អ្នកប្រើប្រាស់នៅពេលពួកគេតាមដានការវាយតាមរយៈក្តារចុច (keyboard) ដើម្បីស្ទាក់ចាប់ពាក្យសម្ងាត់ និងព័ត៌មានផ្សេងៗ។ប្រការនេះផ្តល់អត្ថប្រយោជន៍ដល់ពួកហេគឃ័រ (hackers) ក្នុងការទទួលបានលេខកូដសម្ងាត់ និងលេខគណនីលេខសម្ងាត់ នៅលើវេបសាយទិញទំនិញតាមអុីនធឺណិត (e-commerce) អុីម៉ែល (e-mail) ធនាគារអនឡាញ (online banking) និងព័ត៌មានសំងាត់ផ្សេងទៀត។
តើ keylogger ត្រូវបានតំឡើងចូលក្នុងកុំព្យូទ័ររបស់អ្នកយ៉ាងដូចម្តេច?
១. Keylogger អាចត្រូវបានតំឡើងនៅពេលអ្នកប្រើចុចលើតំណឬបើកឯកសារភ្ជាប់ / ឯកសារពីសំបុត្របន្លំ (Phishing Mail)
២. Keylogger អាចត្រូវបានតំឡើងតាមរយៈគេហទំព័រ (Webpage Script)
៣. keylogger អាចត្រូវបានតំឡើងនៅពេលអ្នកប្រើប្រាស់បើកឯកសារភ្ជាប់ជាមួយអ៊ីមែល (Email)
៤. keylogger មួយអាចត្រូវបានតំឡើងតាមរយៈគេហទំព័រដែលងាយរងគ្រោះ (Browser Vulnerability) ។ កម្មវិធីនឹងចាប់ផ្តើមដោយស្វ័យប្រវត្តិនៅពេលអ្នកប្រើប្រាស់ចូលមើលគេហទំព័រដែលមានមេរោគ
៥. keylogger អាចបញ្ចូល (Bind) ជាមួយកម្មវិធីផ្សេងទៀត ។ល។
សូមទស្សនាវីដីអូលំអិតខាងក្រោម៖
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280