ISAC Cambodia (InfoSec)
KnowledgeSecurity Tips

What is BotNET?

តើអ្វីទៅជា BotNET?

BotNET គឺជាបណ្តាញកុំព្យូទ័រជាច្រើនដែលត្រូវបានឆ្លងមេរោគ (មេរោគកុំព្យូទ័រ, key loggers, និងកម្មវិធីមិនល្អដទៃទៀត) ហើយត្រូវបានគ្រប់គ្រងពីចម្ងាយដោយឧក្រិដ្ឋជន ដែល⁣ ទូទៅដើម្បីផលប្រយោជន៍ហិរញ្ញវត្ថុ ឬក៏ដំណើរការវាយប្រហារទៅលើវិបសាយ ឬក៏បណ្តាញ។

បើសិនជាកុំព្យូទ័របស់អ្នកត្រូវបានឆ្លងដោយ botnet malware នោះវាធ្វើការទំនាក់ទំនង និងទទួលនូវពាក្យបញ្ជា អំពីអ្វីដែលវាត្រូវធ្វើពី ម៉ាស៊ីនមេ ដែលហៅថា “command and control”  មានទីតាំងនៅគ្រប់ទីកន្លែងនៅជុំវិញពិភពលោក។ អ្វីដែលកុំព្យូទ័ររបស់អ្នកធ្វើ គឺពឹងផ្អែកទៅលើអ្វី ដែលឧក្រិដ្ឋជនចង់បាន។

BotNETs ជាច្រើនគឺត្រូវបានគេរៀបចំឡើង ក្នុងការលួចទិន្នន័យមានដូចជា password, social security numbers, credit card numbers, addresses, telephone numbers, និងព័ត៌មានផ្ទាល់ខ្លួនដទៃទៀត។ បន្ទាប់មកទិន្នន័យទាំងនោះ ត្រូវបានប្រើប្រាស់ក្នុងគោលបំណងដូចជា ការលួចអត្តសញ្ញាណ (identity theft), ការបន្លំប័ណ្ណឥតទាន (credit card fraud), ផ្ញើរសារស្ពាម (spamming), វាយប្រហារវិបសាយ (website attacks), និងចែកចាយមេរោគ (malware distribution)។

BotNET03

សូមទស្សនាឃ្លីបខាងក្រោម៖

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button