ISAC Cambodia (InfoSec)
GeneralSecurity NewsVulnerability

iPhone របស់អ្នកអាចត្រូវបានហេគដោយគ្រាន់តែបើកមើលរូបភាព (JPEG) ឬឯកសារ PDF

គ្មានអីដែលអាក្រក់ជាងដឹងថា ឯកសារជារូបភាពធម្មតា (JPEGs), ឯកសារប្រភេទ PDFs និង ​Font Files អាចហេគចូលទៅកាន់ iPhone, iPad និង iPod របស់អ្នកនោះទេ។

ជាការពិតណាស់ ហេគឃ័រអាចធ្វើការគ្រប់គ្រងឧបករណ៍ Apple’s iOS របស់អ្នកពីចម្ងាយ ដោយគ្រាន់តែអ្នកបើកមើលឯកសារជារូបភាព JPEG ឬ PDF តាមរយៈវិបសាយ ឬអ៊ីម៉ែលតែប៉ុណ្ណោះ។ នេះគឺជាចំនុចខ្សោយដែលត្រូវបានគេដាក់លេខសំគាល់ CVE-2016-4673 ដែលក្នុងពេលនេះ ក្រុមហ៊ុន ​Apple បានបញ្ចេញនូវជំនាន់ចុងក្រោយនៃ iOS របស់ខ្លួន (iOS 10.1) សម្រាប់ iPhones និង iPads រួចទៅហើយសម្រាប់ធ្វើការជួសជុលបញ្ហានេះ។

ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ដែលដំណើរការជំនាន់ iOS ទាប សូមធ្វើការអាប់ដេតជាបន្ទាន់មកកាន់ជំនាន់ចុងក្រោយគឺ 10.0 ។ ក្រៅតែពីជួសជុលបញ្ហានេះ វាក៏ធ្វើការអាប់ដេតទៅលើបញ្ហាសន្តិសុខចំនួន ១១ចំនុចនៅក្នុង firmware របស់ iPhone, iPad និង iPod Touch។

ដើម្បីធ្វើការអាប់ដេត សូមចូលទៅកាន់ Settings > General > Software Update ។

អាប់ដេតសម្រាប់ ​MAC, Apple Watch និង AppleTV

ក្រុមហ៊ុន Apple ក៏បានបញ្ចេញនូវការអាប់ដេតសម្រាប់ Mac PCs, Apple Watches និង Apple TVs ផងដែរ ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ Mac ទាំងអស់ត្រូវបានណែនាំឲ្យធ្វើការអាប់ដេតប្រព័ន្ធរបស់ខ្លួនទៅកាន់ macOS Sierra (10.12.1) ដែលធ្វើការជួសជុលកំហុសឆ្គងចំនួន ១៦ចំនុច។

ក្នុងនេះដែរ សម្រាប់អ្នកប្រើប្រាស់ ​Apple Watch ក៍ត្រូវបានណែនាំឲ្យធ្វើការអាប់ដេតទៅកាន់ ​watchOS 3.1 ដែលធ្វើការជួសជុលកំហុសឆ្គងចំនួន ៨ចំនុច។

ចំណែកឯ AppleTV ក៏ត្រូវតែធ្វើការអាប់ដេតទៅកាន់ tvOS 10.0.1 ដែលមានការជួសជុលកំហុសទៅលើចំនុចខ្សោយចំនួន ១០ចំនុច។

សូមធ្វើការអាប់ដេតជាបន្ទាន់មុនពេលដែលក្លាយទៅជាជនរងគ្រោះ៕

ប្រភព៖ The Hacker News

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button