បន្លំជាសំលេង CEO តាមបញ្ញាសិប្បនិមិ្មត្ត (AI) ឱ្យបង្វែរសាច់ប្រាក់ចំនួនជិត ២៥មឺុនដុល្លា
យោងទៅតាមព័ត៌មានរបស់ Wall Street Journal បានឱ្យដឹងថា មានករណីដំបូងគេបំផុតក្នុងការបន្លំជាសំលេងរបស់ CEO ដោយប្រើប្រាស់បច្ចេកវិទ្យា AI-based ដែលយើងហៅថា ”Vishing or Voice Phishing” ដែលធ្វើឱ្យក្រុមហ៊ុនបាត់បង់សាច់ប្រាក់អស់ ២៤៣,០០០ ដុល្លាអាមេរិក។
នៅពេលដែលសញ្ញាណនៃការបន្លំសំលេង (audio deepfakes) កាន់តែមានសុក្រឹត្យភាពនោះ ឧក្រិដ្ឋជនដែលមានជំនួយពីកម្មវិធី voice-generating AI នៅលើទីផ្សារ បានធ្វើការបន្លំសំលេង របស់នាយក នៃក្រុមហ៊ុនអាល្លឺម៉ង់ ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនថាមពលមានមូលដ្ឋាននៅក្នុង ចក្រភពអង់គ្លេស។
បន្ទាប់មកឧក្រិដ្ឋជនបានបញ្ជោតឱ្យនាយកប្រតិបត្តិនៃក្រុមហ៊ុននៅចក្រភពអង់គ្លេស ឱ្យធ្វើការផ្ទេរលុយជាបន្ទាន់ទៅកាន់ Hungarian supplier ក្នុងរង្វង់រយៈពេល១ម៉ោង ដែលមានការធានាបញ្ជាក់ថា ការផ្ទេរនោះនឹងទទួលបានការបង្វិលសងវិញភ្លាមៗវិញផងដែរ។ នាយកប្រតិបត្តិក្រុមហ៊ុននោះបានស្តាប់លឺទាំងសំលេង (voice) សូរសៀង (accent) និងទម្រង់ (pattern) គឺជាមេរបស់ខ្លួន ហើយមិនមានបានចាប់អារម្មណ៍អ្វីខុសប្លែកឡើយ។
ឧក្រិដ្ឋជនបានធ្វើការស្នើសុំធ្វើការបង្វែរសាច់ប្រាក់ម្តងទៀង ក្នុងខណៈពេលមិនទាន់ទទួលបានការបង្វិលសាច់ប្រាក់សងវិញនូវឡើយទេ ដែលជាហេតុធ្វើឱ្យនាយកប្រតិបត្តិក្រុមហ៊ុនបដិសេធន៍មិនធ្វើតាមការស្នើសុំ។
សាច់ប្រាក់ដែលបានបញ្ជូនទៅ Hungary នោះ ត្រូវបានបញ្ជូនទៅកាន់ Mexico និងទីតាំងផ្សេងទៀត។ អាជ្ញាធរមិនទាន់ធ្វើការកំណត់នូវមុខសញ្ញានូវឡើយទេ ថាតើអ្នកណាដែលនៅពីក្រោយប្រតិបត្តិការឧក្រិដ្ឋកម្មបច្ចេកវិទ្យាមួយនេះ (cybercrime)។
ឧប្បទេវហេតុនះគឺកើតមានឡើងនៅក្នុងខែមីនា ឆ្នាំ២០១៩ ហើយឈ្មោះក្រុមហ៊ុន និងអ្នកពាក់ព័ន្ធក្នុងហេតុការណ៍នេះមិនត្រូវបានបញ្ចេញឱ្យដឹងឡើយ ដោយសារតែស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ។
ការវាយប្រហារដោយការបន្លំតាមបែបបញ្ញាសិប្បនិមិ្មត្តនេះ (AI-based impersonation attack) គឺគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ នៃអ្វីដែលនឹងក្លាយទៅជាការឈឺក្បាលសម្រាប់ក្រុមហ៊ុន និងអង្គភាពទៅថ្ងៃអនាគត។
ដោយសារតែកម្មវិធីកុំព្យូទ័រដែលធ្វើត្រាប់តាមសំឡេងកាន់តែមានភាពសុក្រឹត្យនោះ លទ្ធភាពដែលឧក្រិដ្ឋជនប្រើប្រាស់វាគឺកាន់តែមានប្រាកដឡើង។ ដោយការបន្លំអត្តសញ្ញាណជាសំលេងតាមទូរស័ព្ទ វាធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងការអាក់សេស (access) ឬចូលទៅកាន់ព័ត៌មាន ដែលមានលក្ខណៈសំងាត់ និងឯកជន៕