GeneralSecurity News

សហរដ្ឋអាមេរិកចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ថាលួច អាថ៌កំបាំងពាណិជ្ជកម្មពីក្រុមហ៊ុនចំនួន ៦

ក្រសួងយុត្តិធម៌អាមេរិក (DoJ) និងការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) បានចោទប្រកាន់ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ពីបទរកស៊ីមិនស្មោះត្រង់ និងឃុបឃិតគ្នាដើម្បីលួចយកអាថ៌កំបាំងពាណិជ្ជកម្មពីក្រុមហ៊ុនចំនួន ៦ របស់សហរដ្ឋអាមេរិក។ ការចោទប្រកាន់នេះ គឺធ្វើអោយមានការកើនឡើងនៃបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិនដែលបានចាប់ផ្តើមកាលពីឆ្នាំមុននេះ។

ការចោទប្រកាន់ថ្មីទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងសម្ព័ន្ធរបស់ខ្លួននោះគឺ “ការប្រើប្រាស់ការក្លែងបន្លំ និងការបោកប្រាស់ទៅនឹងបច្ចេកវិទ្យាទំនើបជាច្រើនដោយគ្មានភាពស្មោះត្រង់ពីសមភាគីជាច្រើនរបស់សហរដ្ឋអាមេរិក” ហើយការចោទប្រកាន់ថ្មីនេះបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ថាផ្តល់ប្រាក់រង្វាន់ដល់និយោជិកណាដែលដែលទទួលបាន “ព័ត៌មានសម្ងាត់” ពីគូប្រជែងរបស់ខ្លួន។

ការចោទប្រកាន់ថ្មីនេះគឺបន្ថែមទៅលើបញ្ជីមួយដែលមានការការចោទប្រកាន់ពីរផ្សេងទៀត ដែលត្រូវបានដាក់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដែលរួមមានការរំលោភទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការលួចបច្ចេកវិទ្យាពីក្រុមហ៊ុន T-Mobile ដែលមានឈ្មោះថា Tappy ដែលត្រូវបានប្រើប្រាស់ដើម្បីតេស្តទៅលើភាពធន់របស់ស្មាតហ្វូននេះ។

ការវិវឌ្ឍន៍នេះគឺជាអាវុធចុងក្រោយបំផុតដែលត្រូវបានបាញ់ដោយរដ្ឋបាលភិបាលរបស់លោក Trump នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ុនផលិតឧបករណ៍បណ្តាញណេតវើកមួយនេះ។ ក្រុមហ៊ុននេះត្រូវសហរដ្ឋអាមេរិកចាត់ទុកថាបង្ករការគំរាមកំហែងដល់សន្តិសុខជាតិផងដែរ។

ការចោទប្រកាន់របស់សហព័ន្ធបានចោទថា “កម្មសិទ្ធិបញ្ញាមិនត្រឹមត្រូវរួមមានព័ត៌មានសម្ងាត់ពាណិជ្ជកម្ម និងការងារជាច្រើនទៀតដែលមានការរក្សាសិទ្ធិដូចជាប្រភពកូដ និងសៀវភៅណែនាំអ្នកប្រើប្រាស់សម្រាប់រ៉ោតទ័រអុិនធឺណិត បច្ចេកវិទ្យាអង់តែន និងបច្ចេកវិទ្យាសាកល្បងរ៉ូបូតជាដើម” ។

ព្រះរាជអាជ្ញានិយាយថាការលួចនេះបានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទទួលបានបច្ចេកវិទ្យាមិនស្របច្បាប់ទាក់ទងនឹងប្រភពកូដរ៉ោតទ័រអុិនធឺណិត បច្ចេកវិទ្យាអង់តែន Cellular និងមនុស្សយន្តរ៉ូបូត ដែលផ្តល់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យានេះនូវអត្ថប្រយោជន៍ជាច្រើនក្នុងការប្រកួតប្រជែងដែលមិនយុត្តិធម៌នោះទេ។”

ទោះបីជាក្រុមហ៊ុនអាមេរិកចំនួន ៦ នេះមិនត្រូវបានបញ្ចេញឈ្មោះនៅក្នុងការចោទប្រកាន់នេះក៏ដោយ ក៏គេសង្ស័យថាក្រុមហ៊ុនជាច្រើនដែលគេចោទសួរនោះគឺក្រុមហ៊ុន Cisco Systems, Motorola Solutions, Fujitsu, Quintel Technology, T-Mobile និង CNEX Labs ។

បន្ថែមពីនេះទៀតនោះ របាយការណ៍នេះក៏ចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បន្ថែមទៀតថាបានធ្វើអាជីវកម្មជាមួយបណ្តាប្រទេសជាច្រើនទៀតដែលស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិរួមទាំងប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើងក៏ដូចជាចំពោះការព្យាយាមការលាក់បាំងការពាក់ព័ន្ធរបស់ខ្លួននេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រូវគេចោទប្រកាន់ថាបានប្រើប្រាស់ឈ្មោះកូដជាច្រើនសម្រាប់ប្រទេសទាំងនេះដូចជា“ A2” សម្រាប់ប្រទេសអ៊ីរ៉ង់ និង“ A9” សម្រាប់ប្រទេសកូរ៉េខាងជើង។

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នេះ។ ការចោទប្រកាន់ថ្មីនេះគឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់នាយកដ្ឋានយុត្តិធម៌ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងអាជីវកម្មរបស់ខ្លួនដោយហេតុផលទាក់ទងនឹងការប្រកួតប្រជែង ជាជាងការអនុវត្តច្បាប់ នេះបើតាមការដកស្រង់សម្តីរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះទៅកាន់សារព័ត៌មាន BBC។

ការចោទប្រកាន់ថ្មីប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកាសែត The Wall Street Journal បានរាយការណ៍ថាមន្រ្តីជាច្រើនរូបរបស់សហរដ្ឋអាមេរិកមានភ័ស្តុតាងរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះដែលដាក់ពង្រាយនូវទ្វារក្រោយជាច្រើនដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះចូលមើលព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានសម្ងាត់ថែមទៀតផង។

ទោះយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រឆាំងទៅនឹងការចោទប្រកាន់ពីបទធ្វើចារកម្មទាំងនេះផងដែរ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកខ្លួនឯងមានប្រវត្តិចារកម្មលើសម្ព័ន្ធមិត្ត និងសត្រូវជាច្រើនរបស់ខ្លួន នេះបើយោងទៅលើរបាយការណ៍របស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ (The Washington Post) ដែលបានលម្អិតអំពីរបៀបដែលទីភ្នាក់ងារស៊ើបអង្កេតកណ្តាល (CIA) បានទិញយកក្រុមហ៊ុនមួយដែលមានឈ្មោះហៅថា Crypto AG ហើយបានប្រើប្រាស់ក្រុមហ៊ុននេះដើម្បីស្ទាក់ចាប់ទំនាក់ទំនងរបស់រដ្ឋាភិបាលបរទេសអស់រយៈពេលជាច្រើនទសវត្សមកហើយនោះ។

ភាពតានតឹងដែលកំពុងកើតមានប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei នេះត្រូវបានគេមើលឃើញថាជាសមរភូមិមួយនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងប្រទេសចិនដែលបានធ្វើឱ្យប្រទេសជាច្រើនជាប់អន្ទាក់ផងដែរ។ រដ្ឋបាលរបស់លោក Trump ក៏រារាំងដៃគូជាច្រើនរបស់ខ្លួនដូចជាចក្រភពអង់គ្លេសពីការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei សម្រាប់បណ្តាញឥតខ្សែ 5G Wireless ផងដែរ។

ទោះបីជាមានសម្ពាធកើនឡើងក៏ដោយ ចក្រភពអង់គ្លេសកាលពីខែមុននេះប្រកាសថាខ្លួននឹងបន្តប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប៉ុន្តែកំណត់តួនាទីរបស់ក្រុមហ៊ុននេះក្នុងការកសាងផ្នែកខាងក្រៅនៃបច្ចេកវិទ្យា 5G និងបណ្តាញហ្វាយប៊ើរពេញលេញតែប៉ុណ្ណោះ។ ដូចគ្នានេះដែរ ប្រទេសបារាំងនិយាយថាខ្លួននឹងមិនដកក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពីការផ្គត់ផ្គង់ឧបករណ៍សម្រាប់សម្រាប់បច្ចេកវិទ្យា 5G នៅក្នុងប្រទេសនេះទេ៕

ប្រភព៖

https://thehackernews.com/2020/02/united-states-china-huawei.html

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button