ISAC Cambodia (InfoSec)
GeneralSecurity NewsVulnerability

អាប់ដេត Mac OS X ក្នុងពេលនេះ

ចំពោះអ្នកប្រើប្រាស់កុំព្យូទ័ររបស់ក្រុមហ៊ុន ​​Apple គឺ Mac សូមធ្វើការអាប់ដេតជាបន្ទាន់ក្នុងពេលនេះ។ ចំនុចខ្សោយថ្ងៃសូន្យ ​(zero-day vulnerability) ដែលត្រូវបានគេបញ្ចេញកាលពីសប្តាហ៍មុន ដែលមានគោលបំណងវាយប្រហារទៅលើ iPhone និង ipad នោះ ក៏ប៉ៈពាល់ទៅដល់ Mac ផងដែរ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Apple បានបញ្ចេញកំណែចុងក្រោយលេខ iOS 9.3.5 ដើម្បីធ្វើការជួសជុលកំហុសឆ្គងថ្ងៃសូន្យ ដែលអ្នកវាយប្រហារអាចធ្វើការវាយប្រហារនិងគ្រប់គ្រង iPhone របស់អ្នកពីចម្ងាយដោយបោកបញ្ជោតអ្នកប្រើប្រាស់ឲ្យចុចទៅលើ ​Link ។

ដោយត្រូវបានគេហៅថា “Trident” គឺជាចំនុចខ្សោយដែលត្រូវបានគេប្រើប្រាស់ដើម្បីធ្វើការបង្កើតនូវ spyware (surveillance malware) មានឈ្មោះថា “Pegasus” ដែលត្រូវបានគេប្រើប្រាស់ក្នុងការក្នុងគោលដៅទៅលើសកម្មជនសិទ្ធិមនុស្ស Ahmed Mansoor នៅក្នុង United Arab Emirates ។ Pegasus អនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការអាក់សេសទៅយកទិន្នន័យនៅលើឧបករណ៍ជនរងគ្រោះ ដោយរួមមាននូវ text messages, calendar entries, emails, WhatsApp messages, user’s location និង microphone ។ ក្រៅពីនេះវាអនុញ្ញាតឲ្យអ្នកវាយប្រហារ ធ្វើការដោនឡូតយកនូវ passwords របស់ជនរងគ្រោះនិងលួចយកនូវបញ្ជីនៃ WiFi networks ជាមួយនឹងពាក្យសម្ងាត់របស់វាផងដែរ។

ក្នុងពេលនេះក្រុមហ៊ុន Apple បានធ្វើការជួសជុលនូវកំហុសឆ្គង ៉Trident” នេះនៅក្នុង Safari web browser នៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ហើយនឹងការអាប់ដេតជាបន្ទាន់ទៅលើ Safari 9, OS X Yosemite និង OS X El Capitan ។

នៅក្នុងការណែនាំរបស់ខ្លួន ក្រុមហ៊ុន Apple បានចេញសេចក្តីព្រមានថា ការដែលយើងចូលទៅកាន់ “maliciously crafted website” តាមរយៈ Safari browser វាអាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើការកូដនៅក្នុងម៉ាស៊ីនជនរងគ្រោះ។

ការអាប់ដេតរបស់ Apple ដែលបានបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គឺជួសជុលកំហុសឆ្គង Trident ដោយរួមមាន CVE-2016-4654, CVE-2016-4655, និង CVE-2016-4656 ៕

ប្រភព៖ The Hacker News ប្រែសម្រួល៖ SecuDemy.com

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button