ISAC Cambodia (InfoSec)
GeneralSecurity News

ហេគចូលគណនី TikTok ដោយគ្រាន់តែ SMS ប៉ុណ្ណោះ

Cover Image: Chesnot/Getty Images

កម្មវិធីទូរស័ព្ទដែលយើងស្គាល់ “TikTok” ហើយដែលជាកម្មវិធីពេញនិយមដោនឡូតបំផុតទី៣ក្នុងឆ្នាំ២០១៩ មាននូវចំនុចខ្សោយដ៏គ្រោះថ្នាក់ ដែលអាចឱ្យអ្នកវាយប្រហារធ្វើការហេគចូលទៅកាន់គណនី TikTok ណាមួយដោយគ្រាន់តែស្គាល់លេខទូរស័ព្ទរបស់អ្នកប៉ុណ្ណោះ។

អ្នកស្រាវជ្រាវមកពី CheckPoint បានបង្ហាញប្រាប់ឱ្យដឹងថា មាននូវចំនុចខ្សោយមួយចំនួនដែលអាចឱ្យមានការដំណើរការកូដពីចំងាយ ហើយដំណើរការសកម្មភាពផ្សេងៗជំនួសឱ្យជនរងគ្រោះ (ដោយជនរងគ្រោះមិនដឹងខ្លួននោះទេ)។

ចំនុចខ្សោយទាំងនោះរួមមានដូចជា SMS link spoofing, open redirection និង cross-site scripting (XSS) ដែលពេលធ្វើការងារនេះទាំងអស់បញ្ចូលគ្នា វានឹងអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការនូវការវាយប្រហារ ដែលមានផលប៉ៈពាល់ធ្ងន់ធ្ងរ ដែលក្នុងនោះរួមមាន៖

  • លប់ចោលវិដេអូណាមួយពីក្នុងគណនី ​TikTok របស់ជនរងគ្រោះ
  • ធ្វើការបញ្ចូន (upload) វិដេអូដោយមិនមានការអនុញ្ញាត ចូលទៅក្នុង TikTok
  • ដាក់វិដេអូជាលក្ខណៈ hidden ចំពោះ videos public
  • បញ្ចេញព័ត៌មានផ្ទាល់ខ្លួនដែលរក្សាទុកនៅក្នុងគណនី មានដូចជា private addresses និង emails.

ខាងក្រោមនេះគឺជាវិដេអូបង្ហាញពីការហេគចូលគណនី ​​​TikTok:

វិដេអូ៖ វិធីសាស្ត្រនៃការហេគចូលទៅកាន់កម្មវិធី TikTok

ក្រុមហ៊ុន ​CheckPoint បានធ្វើការរាយការណ៍អំពីបញ្ហានេះទៅកាន់ក្រុមហ៊ុន ​ByteDance ដែលជាអ្នកអភិវឌ្ឍន៍កម្មវិធី TikTok នៅក្នុងខែវិច្ឆិកា ២០១៩ ហើយបន្ទាប់មកធ្វើការជួសជុលទៅលើកម្មវិធី TikTok នេះ ដើម្បីធ្វើការការពារអ្នកប្រើប្រាស់ខ្លួនពីហេគឃ័រ។

បើសិនជាអ្នកមិនបានដំណើរការនូវជំនាន់ចុងក្រោយបង្អស់នៃកម្មវិធី TikTok ទេ សូមធ្វើការអាប់ដេតវាឱ្យបានលឿនតាមតែអាចធ្វើទៅបាន៕

ប្រភព៖

https://research.checkpoint.com/2020/tik-or-tok-is-tiktok-secure-enough/

https://thehackernews.com/2020/01/hack-tiktok-account.html

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button