Security NewsWebsite Hack
Three Websites have been intruded by Jao Komsot

ចៅ កំសត់ (Jao Komsot) គឺជារហស្សនាមរបស់ hacker ថ្មីមួយរូប ដែលបង្ហាញខ្លួននាប៉ុន្មានថ្ងៃថ្មីៗនេះ ហាក់ដូចជាចង់ប្រកួតប្រជែងជាមួយក្រុមចេកចៀន (Jek Jean)។ បន្ទាប់ពីធ្វើការវាយប្រហារជ្រៀតចូលដោយជោគជ័យទៅក្នុងវិបសាយដេកស៊ី (www.deksee.com) កាលពីយប់មិញមក (មកដល់ពេលនេះគឺម្ចាស់វិបសាយ មិនទាន់ធ្វើការជួសជុលនៅឡើយទេ) ចៅកំសាត់ បានធ្វើការជ្រៀតចូលទៅក្នុងវិបសាយបីទៀតនាព្រឹកថ្ងៃព្រហស្បត៍នេះ។
ចៅកំសាត់បានសរសេរដែរថា អភិបាលគ្រប់គ្រងវិបសាយ ចូរធ្វើការជួសជុលនូវកំហុសឆ្គងទាំងឡាយ មុនពេលដែល baby hacker ផ្សេងទៀត ចូលទៅធ្វើការកែប្រែមុខវិបសាយរបស់អ្នក (index file)។ ការសរសេរនេះ ហាក់ដូចជាការឌឺដងឲ្យក្រុម hacker ផ្សេងទៀតអញ្ចឹងដែរ។
វិបសាយទាំងបីនោះមានដូចខាងក្រោម៖
- http://ppsoryatransport.com/komsort-h.html
- http://capitoltourscambodia.com/userfiles/file/komsort/komsort.txt
- http://dailytransport.net/komsort-p.html
ខាងក្រោមនេះគឺជាផ្ទាំងនៃការជ្រៀតចូលរបស់ចៅកំសត់៖


