This ‘Killer USB’ can make your Computer explode

តើអ្នកវាយប្រហារអាចធ្វើការបំផ្ទុះកុំព្យូទ័របស់អ្នកពីចម្ងាយ ដើម្បីសម្លាប់នរណាម្នាក់បានទេ ដូចដែលពួកគេធ្វើនៅក្នុងខ្សែភាពយន្ត? ចូរតាមដានព័ត៌មាន ខាងក្រោម។ 

អ្នកស្រាវជ្រាវផ្នែកសន្តិសុខជនជាតិរុស្សីម្នាក់ មានឈ្មោះហៅក្រៅថា Dark Purple ដែលបានរកឃើញនូវទស្សនាទានមួយគួរឲ្យចាប់អារម្មណ៍ ហើយធ្វើការ បង្កើតនូវ “USB Killer” pendrive ដោយខ្លួនឯង។

គាត់កំពុងតែធ្វើការនៅក្នុងក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិចមួយ ហើយគាត់ធ្វើការបញ្ជាទិញនូវ circuit boards មួយចំនួនមកពីចិន សម្រាប់ការបង្កើតនូវ USB killer stick ដោយខ្លួនឯង។

When we connect it up to the USB port, an inverting DC/DC converter runs and charges capacitors to -110V,” the researcher explained. “When the voltage is reached, the DC/DC is switched off. At the same time, the field transistor opens.

ចុងក្រោយមកគាត់បង្កើតបានជា USB Killer pendrive មួយដែលដំណើរការយ៉ាងល្អ ដែលមានលទ្ធភាពកំទេចនូវធាតុសំខាន់ៗ (sensitive components) របស់កុំព្យូទ័រនៅពេលដែលគេដោតវាចូល។

It is used to apply the -110V to signal lines of the USB interface. When the voltage on capacitors increases to -7V, the transistor closes and the DC/DC starts. The loop runs till everything possible is broken down. Those familiar with the electronics have already guessed why we use negative voltage here.

វាមិនអាចទៅរួចឡើយ សម្រាប់ hardware ក្នុងការទប់ស្កាត់ទាំងស្រុង មិនឲ្យមានការខូចខាតឧបករណ៍ (physical system) នៅក្នុងករណីខ្លះ។ វាអាច ទៅរួចសម្រាប់អ្នកវាយប្រហារធ្វើការជ្រៀតចូលទៅក្នុងចំនុចខ្សោយដែលមាននៅក្នុង SCADA ហើយធ្វើការដកចេញនូវមុខងារ safety controls ដែល ប្រើប្រាស់ដោយ power plants ។

ឧទាហរណ៍ដូចជា Stuxnet Worm ដែលបង្ហាញពីករណីវាយប្រហារបែបខាងលើ ដែលវាត្រូវបានគេបង្កើតឡើង ក្នុងគោលបំណងទៅកំទេចនូវ ម៉ាស៊ីនចម្រេញអ៊ុយរ៉ាញ៉ូម (centrifuges) នៅឯរោងចក្រនុញក្លេអ៊ែររបស់អេរ៉ង់ ហើយវាត្រូវបានចាប់ផ្តើមឡើងជាមួយនឹង USB drive ប៉ុណ្ណោះ។

នៅក្នុងឆ្នាំ ២០១៤ ផងដែរ ក្រុមហ៊ុនសន្តិសុខមួយបានបង្ហាញនូវវិធីសាស្ត្រវាយប្រហារទៅលើ Apple’s Mac Computer ដោយធ្វើការគ្រប់គ្រងទៅលើ សីតុណ្ហភាព ដែលអាចធ្វើឲ្យក្តៅ និងឆេះម៉ាស៊ីននោះបាន ។

ដូចនេះហើយ បើសិនជាអ្នកនិយាយថា កុំព្យូទ័រអាចត្រូវបានគេបំលែងឲ្យទៅជាគ្រាប់បែប វាប្រហែលជាអាចទៅរួច ហើយអ្នកវាយប្រហារក៏អាចធ្វើឲ្យកុំព្យូទ័រ របស់អ្នកផ្ទុះបានដែរ ។

មុនពេលដែលអ្នកដោតនូវ flash drive មិនមានប្រភពច្បាស់លាស់ចូលទៅក្នុងកុំព្យូទ័ររបស់អ្នក សូមមានការប្រុងប្រយ័ត្នខ្ពស់ ។

ព័ត៌មានបន្ថែម៖

http://kukuruku.co/hub/diy/usb-killer

Exit mobile version