The Winner of Cambodia Cyber SEA Game 2015
ព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ២០១៥
អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សហការណ៍ជាមួយនឹងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានរៀបចំព្រឹត្តិការណ៍ដែលមិនធ្លាប់មាននៅកម្ពុជា គឺ Cambodia Cyber SEA Game 2015 នាថ្ងៃីទ១៦ ខែតុលា ឆ្នាំ២០១៥។
ការប្រកួតនេះត្រូវបានចូលរួមដោយនិស្សិត និងបុគ្គលិកក្រុមហ៊ុនឯកជនចំនួន ១៥រូប ហើយដែលត្រូវបានបែងចែកចេញជា ០៥ក្រុម។ ខាងក្រោមនេះគឺជាសមាសភាពនៃក្រុមនិមួយៗ
ក្រោយពីការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញរួចមក ក្រុមទី ៣ គឺទទួលបានពិន្ទុច្រើនជាងគេ (១១១០) ហើយគឺជាក្រុមដែលទទួលបានជ័យលាភីទៅប្រកួតបន្តជាលក្ខណៈតំបន់ (អាស៊ាន) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាខែវិច្ឆិកា ខាងមុខនេះ។ តើសមត្ថភាពរបស់យុវជនកម្ពុជាអាចឈរជើងបាននៅទីតាំង ទីប៉ុន្មាន នៅពេលប្រកួតក្នុងតំបន់នោះ?
បណ្តុំរូបភាពសកម្មភាព