GeneralKnowledgeSecurity NewsSecurity Tips

ផលប៉ះពាល់ និងការបង្ការឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិត

ISAC Cambodia (InfoSec)

ឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិត (cybercrime) បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បុគ្គល អាជីវកម្ម និងសង្គមទាំងមូល។ វាបណ្តាលឱ្យមានការខាតបង់ហិរញ្ញវត្ថុដ៏ច្រើន ការលួចទិន្នន័យផ្ទាល់ខ្លួន ឬរបស់ក្រុមហ៊ុន និងការរំខានដល់សេវាកម្មសំខាន់ៗ។ ការវាយប្រហារដោយមេរោគជំរិតទារប្រាក់ (Ransomware) និងការបែកធ្លាយទិន្នន័យកំពុងកើនឡើងទាំងភាពញឹកញាប់ និងភាពធ្ងន់ធ្ងរ ដែលបង្កការគំរាមកំហែងដល់ស្ថិរភាពរបស់អង្គភាព និងទំនុកចិត្តរបស់អតិថិជន។

យោងតាមរបាយការណ៍ថ្មីៗ ការខាតបង់ហិរញ្ញវត្ថុដោយសារឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិតបានកើនឡើងរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ប្រជាពលរដ្ឋសាមញ្ញអាចបាត់បង់ប្រាក់សន្សំរបស់ខ្លួន ចំណែកក្រុមហ៊ុនអាចប្រឈមនឹងការពិន័យ ការខាតបង់ប្រាក់ចំណូល និងការខូចខាតកេរ្តិ៍ឈ្មោះ។ ក្រៅពីនេះ ការលួចអត្តសញ្ញាណអាចបង្កផលប៉ះពាល់រយៈពេលវែងដល់ជនរងគ្រោះ ដែលត្រូវចំណាយពេលរាប់ឆ្នាំដើម្បីស្តារឡើងវិញនូវកេរ្តិ៍ឈ្មោះរបស់ពួកគេ។

១.វិធានការបង្ការដើម្បីកាត់បន្ថយហានិភ័យ
ទោះបីជាឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិតកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សក៏ដោយ ក៏មានវិធានការជាច្រើនដែលបុគ្គល និងអង្គភាពអាចអនុវត្តដើម្បីកាត់បន្ថយហានិភ័យ។

វិធានការណ៍ទាំងនេះរួមមាន៖
ក. ការប្រើពាក្យសម្ងាត់ខ្លាំង និងមិនដូចគ្នាសម្រាប់គណនីអនឡាញនីមួយៗ
ខ. ការធ្វើបច្ចុប្បន្នភាពកម្មវិធីសុវត្ថិភាពជាទៀងទាត់
គ. ការអប់រំអ្នកប្រើប្រាស់អំពីការគំរាមកំហែងតាមអុីនធឺណិត
ឃ. ការប្រើប្រាស់ការផ្ទៀងផ្ទាត់ពីរជាន់ (Multi-factor authentication)
ង. ការធ្វើការបម្រុងទុកទិន្នន័យជាទៀងទាត់
ច. ការពិនិត្យតាមដានសកម្មភាពគណនីដើម្បីរកមើលភាពមិនប្រក្រតី
ឆ. ការប្រើប្រាស់បណ្តាញឯកជននិម្មិត (VPN) នៅពេលប្រើប្រាស់បណ្តាញសាធារណៈ

អង្គភាពត្រូវបានជំរុញឱ្យអនុវត្តវិធានការសុវត្ថិភាពសាយប័រជាមុន ដូចជាការវាយតម្លៃហានិភ័យជាទៀងទាត់ ការបណ្តុះបណ្តាលបុគ្គលិក និងការអនុវត្តគោលការណ៍សន្តិសុខសាយប័រដែលរឹងមាំ។

២.កិច្ចសហការ

ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិតទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរវាងបុគ្គល វិស័យឯកជន និងរដ្ឋាភិបាល។ ច្បាប់និងបទប្បញ្ញត្តិសុវត្ថិភាពតាមអុីនធឺណិតកំពុងត្រូវបានពង្រឹងនៅជុំវិញពិភពលោក ប៉ុន្តែការអប់រំនិងការយល់ដឹងរបស់បុគ្គលនៅតែជាបន្ទាត់ការពារដំបូងប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធអុីនធឺណិត។

ដោយអនុវត្តតាមការណែនាំសុវត្ថិភាពមូលដ្ឋាន និងរក្សាការប្រុងប្រយ័ត្នតាមអនឡាញ អ្នកអាចកាត់បន្ថយយ៉ាងច្រើននូវឱកាសក្លាយជាជនរងគ្រោះនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិត៕

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button