The Identity has been revealed – Mr. Edward Snowden
អត្តសញ្ញាណរបស់អ្នកដែលបញ្ចេញឯកសារសម្ងាត់ស្តីពីកម្មវិធី PRISM ត្រូវបានបញ្ចេញ
កាលពីម្សិលមិញនេះ វិបសាយ SecuDemy.com បានបញ្ចេញនូវព័ត៌មានមួយស្តីពីកម្មវិធី PRISM របស់សហរដ្ឋអាមេរិក ហើយពេលនេះអត្តសញ្ញណរបស់អ្នកដែលបញ្ចេញ ព័ត៌មាននេះត្រូវបានដឹងហើយ។
ការសែត The Guardian បានបញ្ចេញឈ្មោះលោក Edward Snowden អាយុ ២៩ឆ្នាំ គឺជាអ្នកដែលបញ្ចេញនូវឯកសារនានាពីទីភ្នាក់ងារសន្តិសុខជាតិ (National Security Agency) ។ អត្តសញ្ញណរបស់គាត់ត្រូវបានបញ្ចេញឲ្យដឹង ទៅតាមអ្វីដែលគាត់ទាមទារ នេះបើតាមការឲ្យដឹងពីរបាយការណ៍ពីក្នុងវិបសាយ របស់ការសែតកាលពីថ្ងៃអាទិត្យ។
គាត់គឺជាអតីតជំនួយការបច្ចេកទេសរបស់ CIA ហើយធ្លាប់បានធ្វើការនៅឯ NSA សម្រាប់រយៈពេលបួនឆ្នាំកន្លងទៅនេះ ក្នុងតួនាទីជាបុគ្គលិកនៃក្រុមហ៊ុន ជាប់ក្រុងត្រាផ្សេងៗ។
កាលពីថ្ងៃពុធកន្លងទៅនេះ ការសែត The Guardian បានបញ្ចេញនូវបទបញ្ជា សម្ងាត់របស់តុលាការចារកម្មអាមេរិច (U.S. intelligence court) ដែលទាមទារ ឲ្យ Verizon Business Network Services ផ្តល់នូវកំណត់ត្រាទូរស័ព្ទលំអិត មានដូចជា ពេលវេលា ទីតាំង លេខទូរស័ព្ទ ដែលជាប់ពាក់ព័ន្ធនឹងការទូរស័ព្ទក្នុង ប្រទេសចាប់ពីថ្ងៃទី ២៥ ខែមេសា ដល់ខែកក្កដា ថ្ងៃទី១៩។
នាថ្ងៃព្រហស្បតិ៍ ការសែត Washinton Post និង The Guardian បានបញ្ចេញនូវ វត្តមានរបស់កម្មវិធីសម្ងាត់ PRISM ដែលអាចអនុញ្ញាតឲ្យ NSA ធ្វើការទាញ យកសកម្មភាពលំអិតរបស់អតិថិជន រួមមានសំលេង និងវិដេអូ រូបភាព អីុម៉ែល ឯកសារ និងផ្សេងៗទៀត ចេញពីក្នុងម៉ាស៊ីនមេរបស់ក្រុមហ៊ុនធំៗ Microsoft, Google, Apple និងក្រុមហ៊ុនអិនធឺណែតផ្សេងៗទៀត។
ព័ត៌មានបន្ថែម៖
http://www.guardian.co.uk/world/2013/jun/09/edward-snowden-nsa-whistleblower-surveillance