ISAC Cambodia (InfoSec)
GeneralSecurity News

Thailand: ម៉ាសីុន ATMs ប្រមាណជា 10,000 គ្រឿងប្រឈមមុខនឹងការហេគលួចលុយ

ធនាគារថៃឡង់ (Bank of Thailand) បានចេញសេចក្តីព្រមានមួយទៅដល់រាល់បណ្តាធនាគារពាណិជ្ជទាំងអស់ឲ្យបានដឹងថា មាន ATMs NCR-brand ប្រមាណជា ១០,០០០ គ្រឿងក្នុងប្រទេសថៃទាំងមូល អាចហេគបានយ៉ាងងាយ បន្ទាប់ពីក្រុមមួយបានធ្វើការហេគយកទឹកប្រាក់ប្រមាណជា ១២លានបាតថៃ ចេញពីម៉ាសីុនរបស់ធនាគាររដ្ឋ។

The Government Saving Bank (GSB) បានបិទចោលប្រព័ន្ធរបស់ខ្លួននៅក្នុងផ្នែកមួយចំនួនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ បន្ទាប់ពីរកឃើញនូវការហេគនេះ។ ម៉ាសីុនដែលត្រូវបានហេគនោះគឺមកពី Scotland-based NCR brand ហើយដែលត្រូវបានប្រើប្រាស់ដោយធនាគារជាច្រើនផងដែរ។

ធនាគារកណ្តាលក៏បានធ្វើការព្រមានទៅដល់ធនាគារនានាអំពីលទ្ធភាពនៃការវាយប្រហារ បន្ទាប់ពីរបាយការណ៍ស្តីពីការលួចនៅក្នុងប្រទេសតៃវ៉ាន់កាលពីខែមុន ដែលពាក់ព័ន្ធទៅនឹងមេរោគ និងម៉ាសីុន NCR-Brand នេះផងដែរ។

ការប្រកាសឲ្យដឹងនេះ គឺបន្ទាប់ពី ​GSB បានរកឃើញថាមាន ATMs ចំនួន ២១គ្រឿងនៅក្នុងទីក្រុងបាងកក, Chumphon, Prachuap Khiri Khan, Phetchaburi, Phuket និង Surat Thani បានបាត់បង់អស់ ១២លានបាត ចាប់ពីថ្ងៃទី១ ដល់ទី០៨ ខែសីហា ឆ្នាំ២០១៦ នេះ។

លោក Chartchai នាយកនៃ GSB បានមានប្រសាសន៍ថា មេរោគត្រូវបានបញ្ចូលទៅក្នុង ATMs ម៉ាសីុន រួចហើយបានផ្តាច់ខ្លួន ​(disconnect) ពីបណ្តាញរបស់ធនាគារតែម្តង។ បន្ទាប់មក ហេគឃ័របានប្រើប្រាស់នូវ cards ហើយចុចទៅលើ “cancel” button ដើម្បីបង្ខំឲ្យម៉ាសីុននោះបញ្ចេញប្រាក់ មកក្រៅតែម្តង។ ហេគឃ័រគឺលួចពីធនាគារតែម្តង មិនមែនគណនីរបស់អតិថិជនឡើយ។

ការបិទម៉ាសីុន ATMs គឺមិនមានកំណត់ពេលវេលាបើកវិញឡើយ ដរាបណារកឃើញនូវយន្តការទប់ស្កាត់។ មានទូរ ATMs ប្រមាណជា ៦០០គ្រឿងរបស់ធនាគារ GSB នៅដំណើរការនៅឡើយដោយសារតែមានអ្នកយាម និងនៅទីតាំងធនាគារផ្ទាល់តែម្តង។

តាមប្រភពពីប៉ូលីសបានឲ្យដឹងថា ការហេគនោះគឺដំបូងឡើយកើតមាននៅ GSB’s ATM នៅក្នុងខេត្ត Phangnga កាលពី០៦ខែមុន។ ជនសង្ស័យនោះបានប្រើប្រាស់នូវ keyboard និងឧបករណ៍អេឡិកត្រូនិចដើម្បីបញ្ជូនមេរោគទៅកាន់ប្រព័ន្ធធនាគារតាមរយៈ ATM ។

ប៉ូលិសក៏បាននិយាយដែលថា តាមកាមេរ៉ា footage បានបង្ហាញថាជនសង្ស័យអាចជាជនបរទេស ៕

ប្រភព: Bangkok Post ប្រែសម្រួល: SecuDemy.com

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button