ការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជន និសិ្សត និងអ្នកស្រាវជ្រាវចូលរួមបង្កើត និងបណ្តុះធុរកិច្ចថ្មី (Startups) តាមនិន្នាការ និងសន្ទុះនៃភាពជឿនលឿនលើវិស័យបច្ចេកវិទ្យាឌីជីថល សំដៅដល់ការស្វែងរកនវានុវត្តន៍ ដើម្បីបង្កើតបានជាក្រុមហ៊ុនដែលមានសក្តានុពលលូតលាស់ឆាប់រហ័ស ស្របតាមបរិការណ៍របស់រាជរដ្ឋាភិបាលក្នុងការរៀបចំកសាងសេដ្ឋកិច្ចឌីជីថល។
ការគាំទ្រធុរកិច្ចថ្មី និងកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឱ្យរឹងមាំ គឺជាយុទ្ធសាស្ត្រគន្លឹះក្នុងចំណោមយុទ្ធសាស្ត្រទាំងប្រាំនៅក្នុងសេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល។ ការប្រែក្លាយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល គឺដើម្បីបង្កើនមុខងារ, ធនធាន, និងសមត្ថភាពគាំទ្រនិងបណ្តុះធុរកិច្ចថ្មីឱ្យកាន់តែប្រសើរជាងមុន ដើម្បីទាញប្រយោជន៍ពីវិស័យឌីជីថលបានជាអតិបរមាក្នុងការតម្រង់ទិសធុរកិច្ចថ្មី។





















សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com ។
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com