usa

  • General

    សហរដ្ឋអាមេរិកបានបញ្ជាឱ្យបិទកម្មវិធីចិនចំនួន ៨ ថែមទៀតរាប់បញ្ចូលទាំង Alipay និង WeChat Pay

    កាលពីថ្ងៃអង្គារម្សិលមិញនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ជាឱ្យបិទកម្មវិធីចិនចំនួន ៨ រួមមាន Alipay, CamScanner, QQ Wallet, SHAREit, Tencent QQ, VMate, WeChat Pay និង WPS Office…

    Read More »
  • General

    សហរដ្ឋអាមេរិកចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ថាលួច អាថ៌កំបាំងពាណិជ្ជកម្មពីក្រុមហ៊ុនចំនួន ៦

    ក្រសួងយុត្តិធម៌អាមេរិក (DoJ) និងការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) បានចោទប្រកាន់ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ពីបទរកស៊ីមិនស្មោះត្រង់ និងឃុបឃិតគ្នាដើម្បីលួចយកអាថ៌កំបាំងពាណិជ្ជកម្មពីក្រុមហ៊ុនចំនួន ៦ របស់សហរដ្ឋអាមេរិក។ ការចោទប្រកាន់នេះ គឺធ្វើអោយមានការកើនឡើងនៃបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិនដែលបានចាប់ផ្តើមកាលពីឆ្នាំមុននេះ។ ការចោទប្រកាន់ថ្មីទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងសម្ព័ន្ធរបស់ខ្លួននោះគឺ “ការប្រើប្រាស់ការក្លែងបន្លំ និងការបោកប្រាស់ទៅនឹងបច្ចេកវិទ្យាទំនើបជាច្រើនដោយគ្មានភាពស្មោះត្រង់ពីសមភាគីជាច្រើនរបស់សហរដ្ឋអាមេរិក” ហើយការចោទប្រកាន់ថ្មីនេះបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ថាផ្តល់ប្រាក់រង្វាន់ដល់និយោជិកណាដែលដែលទទួលបាន “ព័ត៌មានសម្ងាត់” ពីគូប្រជែងរបស់ខ្លួន។ ការចោទប្រកាន់ថ្មីនេះគឺបន្ថែមទៅលើបញ្ជីមួយដែលមានការការចោទប្រកាន់ពីរផ្សេងទៀត ដែលត្រូវបានដាក់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដែលរួមមានការរំលោភទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការលួចបច្ចេកវិទ្យាពីក្រុមហ៊ុន T-Mobile ដែលមានឈ្មោះថា Tappy ដែលត្រូវបានប្រើប្រាស់ដើម្បីតេស្តទៅលើភាពធន់របស់ស្មាតហ្វូននេះ។ ការវិវឌ្ឍន៍នេះគឺជាអាវុធចុងក្រោយបំផុតដែលត្រូវបានបាញ់ដោយរដ្ឋបាលភិបាលរបស់លោក Trump នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ុនផលិតឧបករណ៍បណ្តាញណេតវើកមួយនេះ។ ក្រុមហ៊ុននេះត្រូវសហរដ្ឋអាមេរិកចាត់ទុកថាបង្ករការគំរាមកំហែងដល់សន្តិសុខជាតិផងដែរ។ ការចោទប្រកាន់របស់សហព័ន្ធបានចោទថា…

    Read More »
Back to top button