FortiOS
-
General
ការចាប់យកថ្នាលសន្តិសុខសាយប័រក្នុងយុគ្គសម័យបញ្ញាសិប្បនិម្មិត
អត្ថបទពាណិជ្ជកម្មការជជែកដេញដោលទៅលើថ្នាលសន្តិសុខសាយប័រឧស្សាហកម្មសន្តិសុខសាយប័របានកំពុងតែជជែកគ្នាយ៉ាងសកម្មអំពីការផ្លាស់ប្តូរពីផលិតផលសន្តិសុខសាយប័រមួយៗ ទៅជាការប្រើប្រាស់ថ្នាលរួមបញ្ចូលគ្នាមួយ (integrated platform)។ ដើម្បីធ្វើដូច្នេះបាន យើងត្រូវការយល់ដឹង អំពីកម្រិតខុសៗគ្នានៃថ្នាល ហើយរកនូវអ្វីដែលអង្គភាពរបស់អ្នកត្រូវការ។ តម្រូវការនៃផលិតផលសន្តិសុខសាយប័រដោយសារតែការវិវត្តឥតឈប់ឈរនៃការគំរាមគំហែងសាយប័រ និងតម្រូវការចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានភាពបត់បែនរស់រវើក តម្រូវការផលិតផលសន្តិសុខសាយប័រមួយៗគឺជាចាំបាច់មិនអាចខ្វៈបាន។ ផលិតផលសន្តិសុខសាយប័រទាំងនោះឆ្លើយតបទៅនឹងហានិភ័យជាក់ស្តែងផ្សេងៗគ្នាដែលអាចកើតឡើងដោយសារតែការគំរាមគំហែងថ្មីៗ និងការវិវត្តនៃបច្ចេកវិទ្យា។ ការផ្លាស់ប្តូរទៅកាន់ថ្នាលមុខងារសន្តិសុខសាយប័រផលិតផលសន្តិសុខសាយប័រជាច្រើនអាចធ្វើការរួមបញ្ចូលគ្នាទៅក្នុងថ្នាលមុខងារសន្តិសុខសាយប័រមួយ ឬច្រើនក្នុងគោលបំណងដើម្បីធ្វើសាមញ្ញកម្មទៅលើប្រតិបត្តិការប្រចាំថ្ងៃ និងធ្វើឱ្យប្រសើរឡើងនូវអន្តរកម្មប្រតិបត្តិការ (interoperability)។ ការរួមបញ្ចូលគ្នានេះធ្វើទៅបាន វាអាស្រ័យទៅបានដោយពឹងផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការដែលមានការនិយមប្រើប្រាស់ផងដែរ។ ឧទាហរណ៍មួយចំនួននៃថ្នាលមុខងារ៖ Next-Generation Firewall…
Read More »