កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពី ការកំណត់ប្រភេទ បែបបទ និងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការីនិងបុគ្គលផ្ដល់សេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង។
អនុក្រឹត្យនេះត្រូវបានរៀបចំឡើង បន្ទាប់ពីច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ២០១៩ កន្លងទៅនេះ។
>> ទាញយកច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាភាសាខ្មែរ
អនុក្រឹត្យនេះកំណត់អំពីការលើកលែង ប្រភេទបែបបទ និលក្ខខណ្ឌនៃការផ្តល់លិខិតអនុញ្ញាត អាជ្ញាប័ណ្ណ និវិញ្ញាបនបត្រសំគាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងគោលបំណងដើម្បីគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាមួយអន្តរជាតិ។
ក្នុងនោះផងដែរ អនុក្រឹត្យក៏មានវិសាលភាពអនុវត្តចំពោះរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសដែលធ្វើប្រតិបត្តិការនិងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង/ឬ ផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីព្រះរាជាណាចក្រកម្ពុជាទៅក្រៅប្រទេស ពីក្រៅប្រទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមពិនិត្យមើលសេចក្តីលំអិតនៃអនុក្រឹត្យ៖






ទាញយកឯកសារទាំងស្រុងជា PDF
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280