S’pore amendment computer misuse act to cope with Cybercrime
សភារបស់ប្រទេសសាំងហ្គាពួរបានបោះឆ្នោតជាឯកច្ឆ័នក្នុងការធ្វើវិសោធនកម្មទៅលើច្បាប់ Computer Misuse Act ដែលអាចអនុញ្ញាតឲ្យរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជាមួយ នឹងការវាយប្រហារទៅលើ ហេដ្ឋារចនាសម្ព័ន្ធគន្លឹះ (Criticle Infrastructure) ។ ដោយផ្អែកទៅលើ សេចក្តីប្រកាសដោយ Ministry of Home Affairs (MHA) កាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ក្នុងពេលឥឡូវនេះអង្គភាព រដ្ឋាភិបាល អាចផ្តល់ការអនុញ្ញាតទៅកាន់បុគ្គល ឬអង្គភាពមួយ ធ្វើសកម្មភាពប្រឆាំងទៅនឹងការវាយ ប្រហារ (cyber attack) មុនពេលដែលវាត្រូវបានចាប់ផ្តើម។ ចំណងជើងរបស់ច្បាប់នោះ ក៍ត្រូវបានគេ ផ្លាស់ប្តូរទៅជា “ Computer Misuse and Cybersecurity Act” ។
ច្បាប់ដែលត្រូវបានសំណើរធ្វើវិសោធនកម្មនឹងផ្តល់ឲ្យរដ្ឋាភិបាលនូវលទ្ធភាពធំជាងមុន ក្នុងការធ្វើ ការងារជាមួយនឹងអ្នកពាក់ព័ន្ធទាំងអស់បានយ៉ាងលឿន ក្នុងការធ្វើសកម្មភាពឆ្លើយតបប្រឆាំងទៅនឹង ការវាយប្រហារមកលើ critical information infrastructure (CII) ។
ប្រភព៖
http://www.zdnet.com/sg/spore-beefs-up-cybersecurity-law-to-allow-preemptive-measures-7000009757/