Spain arrests eight over global bank cyber heists

តាមប្រភពព័ត៌មានពី Reuters បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ប៉ូលីសអ៉េស្បាញបានធ្វើការចាប់ខ្លួនមនុស្ស ៨នាក់ ដែលជាប់សង្ស័យទៅនឹងការជួយក្នុងការលួចលុយច្រើនជាង ៦០លានដុល្លា ចេញពី ធនាគារជាច្រើនជុំវិញពិភពលោក ដោយធ្វើការ hack ចូលទៅកាន់ក្រុមហ៊ុនប្រតិបត្តិការប័ណ្ណឥណទាន (credit card processing firms) និងធ្វើការដកសាច់ប្រាក់ចេញពីម៉ាស៊ីនដកលុយ។

ការចាប់ខ្លួននេះគឺជាប្រតិបត្តិការមួយដ៏ធំក្នុងចំណោមប្រតិបត្តិការជាច្រើន ក្រៅដែនដីសហរដ្ឋអាមេរិច ដែលជាប់ទាក់ទងទៅនឹងបណ្តាញធនាគារជាច្រើន និងសហការដោយប្រទេសជាច្រើន។ ប៉ូលីសអ៉េស្បាញ បាននិយាយនៅក្នុងសេចក្តីថ្លែងការថា ខ្លួនបានធ្វើការឃាត់ខ្លួនពលរដ្ឋ Romania ចំនួន ៦នាក់ និងពលរដ្ឋ Morcoco ចំនួន ២នាក់ នៅក្រៅទីក្រុង Madrid ហើយបានធ្វើការរឹបអូសយកនូវ សាច់ប្រាក់ បានចំនួនប្រមាណ 25,000 euros ($34,400) និង blank credit card ប្រមាណជា 1,000 បន្ទះ, ឧបករណ៍  IT និងគ្រឿងអលង្ការជាច្រើនផ្សេងទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍បានបន្តទៀតថា ជនឧក្រិដ្ឋជុំវិញពិភពលោកត្រូវបានគ្រប់គ្រងដោយមនុស្សតែម្នាក់ ដែលត្រូវចាប់ខ្លួនបាននៅក្នុងប្រទេស Germany។

ព័ត៌មានបន្ថែម៖

http://uk.reuters.com/article/2013/12/29/us-spain-arrests-cybercrime-idUKBRE9BS0A220131229

 

Exit mobile version