GeneralSecurity News
Smartphone New OS – Firefox OS
Mozilla’s Firefox OS គឺជាប្រព័ន្ធប្រតិបត្តិការសម្រាប់ទូរស័ព្ទថ្មីមួយ ដែលបង្កើតឡើង ដោយក្រុមហ៊ុនដែលបង្កើត Firefox Browser ហើយដែលបង្កើត ឡើងទាំងស្រុង នៅលើ ស្តង់ដារវិប (open web standard) ដែលមាននូវ សមត្ថភាព ក្នុងការប្រកួតប្រជែង ជាមួយនឹង Android ឬក៏ iOS។ Firefox OS គឺជាការព្យាយាមដ៏មានមហិ្ឆតា ក្នុងការកសាង បាននូវប្រព័ន្ធប្រតិបតិ្តការមួយ ដែលនាំមកនូវការបើកចំហរកាន់តែច្រើន (more openness)។
Firefox OS មានលក្ខណៈមួយចំនួនដូចតទៅ៖
- ជាប្រព័ន្ធប្រតិបត្តិការថ្មីស្រឡាងសម្រាប់ទូរស័ព្ទស្មាតហ្វូន (smartphone)
- ប្រព័ន្ធប្រតិបត្តិការ Firefox OS ត្រូវបានគេសរសេរឡើង ដោយប្រើប្រាស់ basic HTML, CSS និង JavaScript
- ប្រកួតប្រជែងជាមួយនឹងប្រព័ន្ធប្រតិបិត្តការផ្សេងៗទៀត
- ភាពងាយស្រួល មានសមត្ថភាពខ្ពស់ និងបើកទូលាយសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីទាំងឡាយ
- បញ្ជូលកម្មវិធី (Apps) មកពីកន្លែងណាក៏ដោយ
- វាគឺជាទូរស័ព្ទចល័តដំបូងគេបង្អស់ជាមួយនឹង Firefox OS
ប្រភព៖ http://www.mozilla.org/en-US/firefoxos/