នាឡិកាវៃឆ្លាត (Smart watch) អាចប្រើសម្រាប់បញ្ជាក់ការមានជំងឺកូវីដ១៩ មុនពេលអ្នកជម្ងឺមានរោគសញ្ញា
យោងតាមការផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បាននិយាយថានាឡិកាវៃឆ្លាតមកពីក្រុមហ៊ុនមួយចំនួនមានដូចជា Apple, Garmin និង Fitbit ដែលមានមុខងារតាមដានចង្វាក់បេះដូង និងវាស់កំដៅអាចប្រើសម្រាប់បញ្ជាក់ការមានជំងឺកូវីដ១៩ បានរហូតដល់ទៅមួយសប្តាហ៍មុនពេលដែលអ្នកជម្ងឺចាប់ផ្ដើមមានរោគសញ្ញា ឬរកឃើញមេរោគតាមរយៈការធ្វើតេស្ត នេះបើតាមការស្រាវជ្រាវរបស់មន្ទីរពេទ្យដ៏ល្បីឈ្មោះ Mount Sinai Health System នៅរដ្ឋ New York និងសាកលវិទ្យាល័យ Stanford នៅរដ្ឋ California។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Rob Hirten នៃមន្ទីរពេទ្យ Mount Sinai បានមានប្រសាសន៍ថា គោលបំណងនៃការស្រាវជ្រាវនេះគឺដើម្បីអាចឱ្យពួកគេរកឃើញរោគសញ្ញានៅពេលដែល មេរោគនេះត្រូវបានឆ្លង ឬមុនពេលដែលអ្នកជំងឺមានរោគសញ្ញា ដើម្បីបង្ការនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ហើយនាឡិកាវៃឆ្លាតរបស់ក្រុមហ៊ុន Apple អាចប្រើជាឧបករណ៍ដើម្បីកំណត់រោគសញ្ញានេះ ដោយធ្វើការវិភាគពីភាពលំអៀងទៅលើទិន្នន័យនៃចង្វាក់បេះដូង (Heart rate variability)។
សម្រាប់ការស្រាវជ្រាវនៅសាកលវិទ្យាល័យ Stanford វិញនោះ ពួកគេបានឱ្យអ្នកចូលរួម ពាក់នាឡិកាមកពីក្រុមហ៊ុនមួយចំនួនមានដូចជា Apple, Garmin និង Fitbit ដើម្បីធ្វើការតាមដាន។ ជាលទ្ធផល ពួកគេបានរកឃើញថា ៨១ភាគរយនៃអ្នកកើតជំងឺកូវីដមានការផ្លាស់ប្ដូរចង្វាក់បេះដូងចំនួនប្រមាណ៩ថ្ងៃ មុនពេលដែលពួកគេចាប់ផ្ដើមមានរោគសញ្ញា។ នៅក្នុងការស្រាវជ្រាវនេះ ក៏មានប្រើកម្មវិធីដែលផ្ដល់ជាសារណែនាំដល់អ្នកចូលរួម នៅពេលដែលចង្វាក់បេះដូងរបស់ពួកគេមានការផ្លាស់ប្ដូរ ដើម្បីឱ្យពួកគេចៀសវាងក្នុងការជួបជុំគ្នា៕
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280