តើប្រធានសន្តិសុខព័ត៌មានវិទ្យា CISO គួរតែចូលរួមជាមួយនាយកប្រតិបត្តិ CEOs នៅក្នុង C-suite?

នាយកប្រតិបត្តិជាច្រើនកម្រិត C តែងតែមានតំណែងដែលចាប់ផ្តើមដោយពាក្យថា “Chief” ឬ “ប្រធាន”។ ប៉ុន្តែនោះមិនមានន័យថាពួកគេទាំងអស់គ្នាស្ថិតនៅក្នុង C-Suit ដែលជាកន្លែងបម្រុងទុកសម្រាប់នាយកប្រតិបត្តិ CEOs នោះទេ។

ប្រធានហិរញ្ញវត្ថុ (CFOs) និងនាយកប្រតិបត្តិផ្នែកប្រតិបត្តិការ (COOs) គឺជានាយកប្រតិបត្តិទូទៅបំផុតនៅក្នុង C-Suite។ ពួកគេរាយការណ៍ទៅកាន់នាយកប្រតិបត្តិ CEO ការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងការហោះហើរទៅកាន់ទីតាំងនានាដើម្បីធ្វើការប្រជុំទៅតាមផែនការរបស់ពួកគេ។

ផ្ទុយទៅវិញ CIO ភាគច្រើនរាយការណ៍ទៅប្រធានហិរញ្ញវត្ថុ CFOs និងប្រធានប្រតិបត្តិ (COOs) ពួកគេមិនស្ថិតនៅក្នុង C-Suite នោះទេ។ វាក៏មានតំណែងប្រធានជាច្រើនទៀតសម្រាប់ជំនាន់ក្រោយៗដែលមិនទាន់បង្ហាញនៅឡើយទេ។

ប្រធានសន្តិសុខព័ត៌មានវិទ្យា (CISOs) គឺជាអ្នកមានកំរិត C តែមួយគត់។ ជាយូរមកហើយ ពួកគេត្រូវដកចេញពីរជំហានមុនទៅដល់នាយកប្រតិបត្តិ CEOs ដោយធ្វើការរាយការណ៍ទៅកាន់ CIOs ។ ប៉ុន្តែពេលវេលាបានផ្លាស់ប្តូរសម្រាប់ CISOs ហើយពួកគេកំពុងចាប់ផ្តើមទទួលការអញ្ជើញរបស់ C-Suite ។

ប្រសិនបើវាជាការពិតដែលថាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតគឺជាការគំរាមកំហែងដ៏ធំបំផុតដល់ក្រុមហ៊ុនទាំងអស់នៅលើពិភពលោកនោះ វាក៏ពន្យល់ពីមូលហេតុដែល CEOs កំពុងអំពាវនាវដល់ CISO របស់ពួកគេដើម្បីពិភាក្សាពីការគំរាមកំហែងតាមអ៊ីនធឺណិត និងហានិភ័យជាមួយនឹងក្រុមប្រឹក្សាភិបាលផងដែរ។

អ្នកជំនាញផ្នែកឧស្សាហកម្មម្នាក់ពន្យល់ថា មានការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធក្រុមហ៊ុនដែលទាក់ទងនឹង CISOs ។ លោក Joseph Steinberg ដែលជាអ្នកសរសេរអត្ថបទទស្សនាវដ្តី Inc. Magazine និយាយថា “ជាប្រវត្តិសាស្ត្រ CISO រាយការណ៍ទៅឲ្យ CIO។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលសន្តិសុខព័ត៌មានក្លាយជាហានិភ័យទម្រង់ខ្ពស់ជាងមុន និងការគ្រប់គ្រងរបស់វាមានមុខងារដែលអាចមើលឃើញកាន់តែច្រើននោះ អង្គភាពជាច្រើនបានផ្លាស់ប្តូរឲ្យ CISO រាយការណ៍ទៅកាន់នាយកប្រតិបត្តិ CEO ឬ COO ជាមួយនឹងខ្សែទំនាក់ទំនងទៅកាន់ផ្នែក IT។ ខណៈពេលដែលរចនាសម្ព័ន្ធអង្គភាពពិតប្រាកដខុសគ្នាពីអង្គភាពមួយទៅអង្គភាពមួយទៀតនោះនិន្នាការទូទៅនៃការបង្កើនតួនាទីរបស់ CISO ទំនងជាបន្តទៀត។”

តើអ្វីដែលនាយកប្រតិបត្តិ IT កំពុងនិយាយអំពី CISOs នៅក្នុង C-suite?

លោក Richard Wildermuth នាយកផ្នែកសន្តិសុខ និងភាពឯកជននៅឯក្រុមហ៊ុន PwC ដែលជាសវនករ Big 4 និងជាអ្នកពិគ្រោះយោបល់ដ៏ធំមួយដែលមានបទពិសោធន៏ល្អបំផុតក្នុងវិស័យនេះ បាននិយាយថា “CISO គួររាយការណ៍ទៅកាន់អ្នកដែលមានតួនាទី ដែលអាចផ្តល់នូវថវិកា និងឥទ្ធិពលចាំបាច់នានា ដើម្បីធ្វើការបញ្ចូលគ្នាប្រកបដោយប្រសិទ្ធភាពនៅក្នុងអាជីវកម្ម។ ជារឿយៗវាមានជំលោះផលប្រយោជន៍ជាមួយនឹង CIO ពាក់ព័ន្ធទៅនឹងថវិកា ដែលអាចកាត់បន្ថយនូវលទ្ធភាពប្រតិបត្តិរបស់ CISO។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនទាន់ឃើញគំរូមួយដែលល្អឥតខ្ចោះ នោះឡើយ។”  

លោក Richard Hudson អនុប្រធានផ្នែកការពារអ៊ីនធឺណិត និងការពារទិន្នន័យនៅ Cordium ដែលជាក្រុមហ៊ុនគ្រប់គ្រងហានិភ័យសកល និងជាអតីត CISO នៅធនាគារ Mizuho Bank និយាយថា “CIOs មិនចង់បាត់បង់ការគ្រប់គ្រងទេ។ បច្ចុប្បន្នសម្រាប់ CISO ឬអ្នកពាក់ព័ន្ធនៅក្នុងតួនាទីដែលធ្វើការរាយការណ៍ទៅ CIO គឺកំពុងតែស្វែងរកការងារថ្មីបណ្តើរៗហើយ។”

លោក Steven Grossman អនុប្រធានយុទ្ធសាស្រ្ត និងការផ្តល់លទ្ធភាពនៅ Bay Dynamics ជាក្រុមហ៊ុនវិភាគហានិភ័យអ៊ីនធឺណិតនិយាយថា “ប្រធានផ្នែកហានិភ័យ (CRO) គឺជាជម្រើសមួយទៀតសម្រាប់ការរាយការណ៍ ដែលកំពុងត្រូវបានការពេញនិយមកាន់តែខ្លាំងឡើង។ តាមគំនិតរបស់ខ្ញុំ ទិដ្ឋភាពដ៏សំខាន់បំផុតមួយនៃបន្ទាត់រាយការណ៍របស់ CISO គឺថាទស្សនៈរបស់គាត់មិនត្រូវផ្លាស់ប្តូរនៅតាមផ្លូវរបស់គាត់ទៅកាន់នាយកប្រតិបត្តិ CEO និងក្រុមប្រឹក្សាភិបាល។”

ដោយចាត់ទុកថា ជាទូទៅ CROs មិនរាយការណ៍ទៅ CEO រចនាសម្ព័ន្ធនៃការធ្វើរបាយការណ៍នេះអាចរារាំង CISOs ពីនាយកប្រតិបត្តិកំពូលៗជាច្រើន។ Shawn Riley ដែលជា CIO នៅរដ្ឋដាកូតាខាងជើង និងជាអតីតប្រធានប្រតិបត្តិជាន់ខ្ពស់ IT នៅគ្លីនិក Mayo និយាយថា “ក្នុងនាមជា CIO ខ្ញុំមិនមានបញ្ហាអ្វីទេជាមួយនឹងរបាយការណ៍របស់ CISO ចំពោះនាយកប្រតិបត្តិ CEOs។ CIOs និង CISO ត្រូវតែជាដៃគូ ប៉ុន្តែទាំងពីរមានផលិតផលដែលគួរទទួលការយកចិត្តទុកដាក់ពីនាយកប្រតិបត្តិCEO នៅក្នុងពិភពលោកសព្វថ្ងៃនេះ”។

ប្រសិនបើក្រុមប្រឹក្សាភិបាលមិនយល់អំពីហានិភ័យអ៊ីនធឺណិតរបស់អង្គភាពរបស់ពួកគេនោះទេ វាទំនងជាពួកគេនឹងមិនយល់ព្រមលើថវិកាសន្តិសុខអ៊ីនធឺណិតដែរ។ CISO ដើរតួនាទីយ៉ាងសំខាន់នៅ Fortune 500, Global 2000 និងសាជីវកម្មកណ្តាលជាច្រើនទៀត៕

Exit mobile version