សឹង្ហបុរីដាក់ឱ្យដំណើរការផែនការមេស្តីអំពីសន្តិសុខទៅលើ ​Operational Technolgoy (OT)

ទីភ្នាក់ងារសន្តិសុខអ៊ិនធឺណិតសឹង្ហបុរី (Cybersecurity Agency of Singapore – CSA) បានចេញផ្សាយនូវ Operational Technology (OT) Cybersecurity Masterplan ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់សឹង្ហបុរី ដើម្បីលើកកំពស់សន្តិសុខនិងភាពធន់ (resilience) នៃវិស័យហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ (Critical Information Infrastructure) របស់សឹង្ហបុរី ដើម្បីធានាបាននូវនិរន្ត៍ភាពនៃការផ្តល់សេវាកម្មចាំបាច់នានា។ ផែនការមេនេះជួយធ្វើឱ្យប្រសើរឡើងនូវការឆ្លើយតបអន្តរវិស័យ ​(cross-sector) ដើម្បីកាត់បន្ថយការគំរាមកំហែងតាមអ៊ិនធឺរណែតនៅក្នុងបរិដ្ឋាន OT និងដើម្បីពង្រឹងភាពជាដៃគូជាមួយឧស្សាហកម្មនិងអ្នកពាក់ព័ន្ធ។ ប្លង់មេ OT Cybersecurity Masterplan នេះ បង្ហាញពីគំនិតផ្តួចផ្តើមសំខាន់ៗដែលគ្របដណ្តប់លើផ្នែក People, Processes និង ​Technology ដើម្បីលើកកម្ពស់ឥរិយាបថសុវត្ថិភាពតាមអ៊ិនធឺណិតរបស់ប្រតិបត្តិករ CII និងអង្គភាពដែលប្រតិបត្តិប្រព័ន្ធ OT។ នេះបើតាមការចេញផ្សាយព័ត៌មានពីវេបសាយ ​www.straitstimes.com របស់សឹង្ហបុរីនាពេលថ្មីៗនេះ។

ចំនុចគន្លឹះសំខាន់នៅក្នុងឯកសារ OT Cybersecurity Masterplan រួមមាន៖

១. ការបណ្តុះបណ្តាលផ្នែក OT cybersecurity ដើម្បីជម្រុញ និងលើកកំពស់សមត្ថភាពធនធានមនុស្ស

២. សម្របសម្រួលឱ្យមានការចែករំលែកព័ត៌មានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដែលពាក់ព័ន្ធទៅនឹង​ OT (OT-ISAC)

៣. ពង្រឹងគោលនយោយបាយប្រតិបត្តិករ OT និងដំណើរការរបស់វាតាមរយៈការចេញផ្សាយនូវឯកសារស្តីអំពី OT Cybersecurity Code of Practice (CCoP)

៤. ជម្រុញការចាប់យកបច្ចេកវិទ្យាដើម្បីធានាបាននូវភាពធន់ ​(cyber resilience) តាមរយៈយន្តការ Public-Private Partnerships

បន្ថែមជាមួយគ្នានេះផងដែរ ប្លង់មេនះបានលើកទឹកចិត្តដល់អ្នកផ្គត់ផ្គង់ឧបករណ៍ ​​OT (manufacturers) និងអ្នកផ្តល់សេវា ធ្វើការអនុវត្តនូវគោលការណ៍សន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងដំណាក់កាលកសាង (security by design) ដែលធ្វើឱ្យផលិតផល និងប្រព័ន្ធភ្ជាប់មកជាមួយនឹងសន្តិសុខ និងសុវត្ថិភាពខ្លាំងជាស្រេច។

ផែនការមេនេះផងដែរ នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវសម្រាប់ប្រទេសសឹង្ហបុរី ដើម្បីលើកកំពស់ភាពធន និងសន្តិសុខសម្រាប់មជ្ឈដ្ឋានអ៊ិនធឺណិតសម្រាប់ ​OT CII ក្នុងខណៈពេលដែលថ្លឹងថ្លែងអំពីភាពស្មើគ្នារវាង តម្រូវការផ្នែកសន្តិសុខ, ការរីកចំរើនផ្នែកឌីជីថល និងភាពងាយស្រួលក្នុងសកម្មភាពពាណិជ្ជកម្មដូចធម្មតា។

អ្នកទាំងអស់គ្នាអាចទាញយកឯកសារតាមរយៈបញ្ជប់ខាងក្រោម៖

https://www.csa.gov.sg/~/media/csa/documents/publications/ot_masterplan/otcybersecuritymasterplan.pdf

Cover Image: CSA OT Cybersecurity Masterplan

Exit mobile version