ការចូលទៅប្រើគេហទំព័រដែលមានអាស័យដ្ឋាន HTTPS គឺមានសុវត្ថិភាព មានន័យថា នៅចន្លោះពីកម្មវិធីរុករក (Browser) របស់អ្នកទៅកាន់គេហទំព័រ គឺត្រូវបានធ្វើកូដនីយកម្ម ឬអុីនគ្រីប (Encrypted)
ព័ត៌មាន / សេវាកម្មភាគច្រើនត្រូវបានប្រើនៅលើអ៊ីនធឺណិត មានដូចជាសេវាកម្មធនាគារតាមអ៊ីនធឺណិត បណ្តាញទំនាក់ទំនងសង្គម អ៊ីមែល និងសារព័ត៌មានជាដើម ត្រូវបានប្រើតាមរយៈកម្មវិធីរុករកតាមអ៊ីនធឺណិត (Web Browser)។ ការប្រើប្រាស់សេវាកម្មតាមអ៊ីនធឺណិតទាំងនេះវាបានក្លាយជាចំណែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់គ្នា។ ដូច្នេះហើយ យើងបានចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាច្រើនជាមួយនឹងអ្នកផ្តល់សេវាកម្មតាមរយៈគេហទំព័ររបស់ពួកគេ។ ការប្រើប្រាស់ ឬរុករកនៅលើអ៊ីនធឺណិតធ្វើឱ្យយើងប្រឈមមុខនឹងការគំរាមកំហែងផ្នែកសុវត្ថិភាពជាច្រើន រួមមានការតាមដាន ឬឃ្លុំាមើលអ្នកប្រើប្រាស់ ការឆ្លងមេរោគ ការបោកបញ្ឆោតនិងការចាប់ជម្រិតជាដើម។
ការប្រើប្រាស់ ឬការចែករំលែកព័ត៌មានជាមួយគេហទំព័រ HTTP គឺមិនមានសុវត្ថិភាពទេ មានន័យថាប្រសិនបើហេកគ័រ (hacker) នៅលើអ៊ីនធឺណិត ធ្វើការវាយប្រហារគេហទំព័រនោះបាន គេអាចធ្វើការកែប្រែព័ត៌មាន គេអាចដាក់បញ្ចូលមេរោគ ឬកម្មវិធីតាមដានផ្សេងៗ ដើម្បីធ្វើការវាយប្រហារអ្នកដែលចូលមើលគេហទំព័រនោះ។ សូមធ្វើការត្រួតពិនិត្យ និងកុំបញ្ចូលព័ត៌មានសំខាន់ៗរបស់អ្នកដូចជា ព័ត៌មានធនាគារ អ៊ីមែល ឬពាក្យសម្ងាត់របស់អ្នកនៅលើគេហទំព័រប្រភេទនេះ។
ផ្ទុយទៅវិញ ការចូលទៅប្រើគេហទំព័រដែលមានអាស័យដ្ឋាន HTTPS គឺមានសុវត្ថិភាព មានន័យថា នៅចន្លោះពីកម្មវិធីរុករក (Browser) របស់អ្នកទៅកាន់គេហទំព័រ គឺត្រូវបានធ្វើកូដនីយកម្ម ឬអ៊ីនគ្រីប (Encrypted) ដូច្នេះក្រុមHacker ឬអ្នកឃ្លាំមើលនៅលើអ៊ីនធឺណិតមិនអាចមើលឃើញ ឬដឹងរាល់ព័ត៌មានដែលអ្នកបានបញ្ចូល ឬប្រើនៅលើគេហទំព័រនេះឡើយ។ គេហទំព័រមួយចំនួន មិនបង្ហាញ HTTPS ទេទោះបីជាគេហទំព័រនោះមាន HTTPS រួចហើយក៏ដោយ ដូច្នេះ អ្នកអាចតម្លើងកម្មវិធីមួយដែលមានឈ្មោះថា HTTPS Everywhere នៅលើកម្មវិធីរុករក (Browser) ដើម្បីដឹងថា តើគេហំព័រនោះមាន HTTPS ឬមិនមាន។ HTTPS Everywhere គឺជាកម្មវិធីមួយដែលធ្វើការភ្ជាប់ទំនាក់ទំនងរបស់អ្នកជាមួយHTTPS ដោយស្វ័យប្រវត្តិប្រសិនបើគេហទំព័រនោះ មាន HTTPS តែមិនបង្ហាញ។
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280
>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101