ISAC Cambodia (InfoSec)
GeneralSecurity News

Scribd hacked! Change Your Password Now

បណ្ណាល័យឌីជីតាល់ដ៏ធំបំផុតក្នុងពិភពលោក ដែលយើងស្គាល់ថា Scribd [www.scribd.com] ត្រូវទទួលរងការវាយប្រហារនាពេលថ្មីៗ ហើយ hacker មាន លទ្ធភាពក្នុងការទាញយកនូវ ព័ត៌មានទូទៅរបស់អ្នកប្រើប្រាស់ មានដូចជា usernames, emails, និង encrypted passwrods នៃផ្នែកខ្លះនៃដាតាបេស។

Scribd បានផ្ញើរ email ទៅកាន់អ្នកប្រើប្រាស់ទាំងឡាយណា ដែល password គឺជាគោលដៅនៃការលួច ហើយនឹងនិតីវិធីក្នុងការ សង្គ្រោះនូវពាក្យសម្ងាត់នោះ មកវិញ។ ការពីដើមសប្តាហ៍នេះ ក្រុមការងារប្រតិបត្តិការនៃក្រុមហ៊ុន Scribd បានរកឃើញ និងធ្វើការបង្ខាំង (blocked) នូវសកម្មភាពដ៏គួរឲ្យសង្ស័យ នៅលើបណ្តាញ Scribd ដែលមើលទៅហាក់ដូចជាការព្យាយាមក្នុងការទាញយកនូវ email addresses និង passwords នៃអ្នកប្រើប្រាស់ Scribd។ នេះបើតាមការនិយាយ នៅក្នុង blog នៃក្រុមការងារ Scribd។

បើសិនជាគណនីរបស់អ្នក ស្ថិតក្នុងចំណោមនោះ ចូរធ្វើការចូលទៅកាន់វិបសាយ http://www.scribd.com/password/check ហើយធ្វើការត្រួតពិនិត្យថា តើអ្នកស្ថិតក្នុងចំណោមជនរងគ្រោះឬក៏អត់។

ចំពោះទិន្នន័យដូចជា contents, payments, sales និងព័ត៌មានដ៏ទៃទៀត មិនត្រូវបានលួចយកទេ។ Scribd ក៏បានបញ្ជក់ផងដែរថា បើសិនជាអ្នកមិនបាន ទទួលនូវ email ពីពួកគេ អ្នកនឹងមិនមានបញ្ហាឡើយ។

ប្រភព៖ Scribd Accouncement

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button