Russian President rejected to extradite Edward Snowden

រុស្សីធ្វើការបដិេសធន៍មិនធ្វើបត្យប័នលោក Edward Snowden តាមការទាមទាររបស់អាមេរិច

លោកប្រធានាធិបតី Vladimir Putin បានធ្វើការបដិេសធន៍នូវការស្នើសំុរបស់អាមេរិចក្នុងការ ធ្វើបត្យប័នលោក Edward Snowden កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ ដោយសារតែលោក Snowden មិនបានប្រព្រឹត្តបទល្មើសណាមួយនៅក្នុងប្រទេសនោះ ហេតុដូចេ្នះហើយរដ្ឋាភិបាល មិនធ្វើបត្យាប័នគាត់ត្រលប់ទៅវិញឡើយ។

លោក Putin បាននិយាយថា លោក Snowden គឺជាបុគ្គលមានសេរីភាព។ លោកមិនបានឆ្លង ព្រំដែនចូលប្រទេសរុស្សីឡើយ ហើយគាត់កំពុងតែស្ថិតក្នុងតំបន់ប្តូរជើងហោះហើរ (Transit Area) ក្នុងព្រលានយន្តហោះ Moscow ដែលតំបន់នេះគឺជាតំបន់ស (diplomatic neutral) មិនពាក់ព័ន្ធនឹងនយោបាយឡើយ។ គាត់មកដល់ក្នុងឋានៈជាអ្នកដំណើររង់ចាំប្តូរជើងយន្តហោះ គាត់មិនមាននូវទិដ្ឋាការ ឬឯកសារផ្សេងទៀតទេ។

បន្ទាប់ពីមកដល់ព្រលានយន្តហោះ ⁣Moscow កាលពីថ្ងៃអាទិត្យពីក្រុងហុងកុង លោក Snowden បានកក់សំបុត្រយន្តហោះទៅកាន់ទីក្រុង Havana ដើម្បីបន្តទៅ Venezuela ហើយ បន្ទាប់មកអាចស្វៈស្វែងរកសិទ្ធិជ្រកកោននៅ Ecuador ប៉ុន្តែគាត់មិនបានឡើងយន្តហោះទេ។

 

Exit mobile version