រូបភាពបានបញ្ជាក់ថា ទោះបីជាលោក Zuckerberg ក៏បិទស្កុត Webcam គាត់ដែរ

តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីការពារឯកជនភាព (Privacy) របស់អ្នក និងរក្សាបានសុវត្ថិភាពពីហេគឃ័រ? OK! នាយកក្រុមហ៊ុនប្រតិបត្តិរបស់ហ្វេសប៊ុក លោក Mark Zuckerberg គឺគ្រាន់តែត្រូវការនូវស្កុតបិទទៅលើ webcam របស់កុំព្យូទ័រគាត់ និងរន្ធ microphone ដើម្បីការពារនូវឯកជនភាព របស់គាត់តែប៉ុណ្ណោះ ។

លោក ​Zuckerberg បានបង្ហោះរូបភាពកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្នុងពេលប្រារព្ធនូវជំហានមួយរបស់កម្មវិធី ​Instagram ដែលមានអ្នកប្រើប្រាស់ប្រចាំខែប្រមាណជា ៥០០លាននាក់។ ក្នុងខណៈនោះដែរ រូបភាពនោះបានបង្ហាញនូវយន្តការសន្តិសុខដែលលោកបានប្រើប្រាស់ដើម្បីប្រាកដថា មិនមាននរណាម្នាក់លួចឃ្លាំមើល (spying) ទៅលើរូបគាត់ – វាគឺជាវិធីសាស្ត្រសាមញ្ញបំផុត។

មានអ្នកដែលពូកែខាងការត្រួតពិនិត្យបានរកឃើញថា កុំព្យូទ័រ MacBook Pro ដែលនៅលើតុរបស់លោក ZuckerBerg នោះមានបិទស្កុតតែ មិននៅលើវេបខេម ​(Webcam) ប៉ុន្តែថែមទាំងបិទស្កុតទៅលើ daul microphones ផងដែរ។

នៅពេលដែលមានអ្នកមួយចំនួនធ្វើការប្រឆាំងថា វាមិនមែនជាតុរបស់លោក Zuckerberg នោះ Gizmodo បានធ្វើការចង្អុលបញ្ជាក់ថា លោក Zuckerberg បានធ្វើការបង្ហោះវិដេអូ, live streams និងរូបភាពចេញពីតុនោះផងដែរ ហេតុដូច្នេះហើយវាគឺជាការសន្មតត្រឹមត្រូវ ថាគឺជាតុធ្វើការរបស់លោក ។

ហេតុដូច្នេះ លោក Zuckerberg ក៏ដូចជាលោក James Comey នាយក ​FBI និងលោក ​Edward Snowden ដែលបានទទួលស្គាល់ថា ខ្លួនបិទស្កុតវេបខេម (webcams) ។

លោក Edward Snowden បានបញ្ចេញនូវគម្រោង Optic Nerve ដែលជាគម្រោងមួយរបស់ ​NSA ដើម្បីធ្វើការចាប់រូបភាព (capture webcam) រៀងរាល់ ៥នាទីម្តងទៅអ្នកប្រើប្រាស់ Yahoo ដោយ randomly ។ នៅក្នុងរយៈពេល ៦ខែ រូបភាពអ្នកប្រើប្រាស់ប្រមាណជា 1.8 Million ត្រូវបានចាប់យក ហើយរក្សាទុកនៅក្នុងម៉ាស៊ីនមេរដ្ឋាភិបាលក្នុងឆ្នាំ ២០០៨ ៕

ប្រភព៖ The Hacker News / ប្រែសម្រួលដោយ៖ ​SecuDemy.com

Exit mobile version