GeneralKhmerSecurity NewsVideo

យល់ដឹងមេរោគជំរិតទារប្រាក់ (RANSOMWARE VIRUS) តាមអនឡាញ

ISAC Cambodia (InfoSec)

មួយរយៈចុងក្រោយនេះឃើញថាមានបងប្អូនមួយចំនួន មិនថាតាមស្ថាប័ន អង្គការ សាកលវិទ្យាល័យ ឬក្រុមហ៊ុនផ្សេងៗបានរងផលប៉ះពាល់ពីពពួកមេរោគជំរិតទារប្រាក់ (RANSOMWARE Virus) ដែលជាប្រភេទមេរោគធ្វើកូដនីយកកម្ម (encrypted) បានន័យថា វានឹងធ្វើការបំលែងឯកសារ/ទិន្នន័យ (data) មានដូចជា pdf, doc, docx, png, jgp, mp4, mp3, rar, zip, etc ឲ្យក្លាយទៅជាទំរង់ផ្សេងមួយទៀត ដែលមានកន្ទុយឯកសារ (Extension) (.krab, .zzzzzzzz, .f41o1, .ppam, .mdk4y, .GRHAN, etc) ទៅតាមអ្វីដែលហេកឃ័រ (hacker) ជាអ្នកកំនត់ ហើយប្រសិនបើយើងក្លាយជាជនរងគ្រោះហើយ រាល់ឯកសារ របស់យើងមិនងាយស្រោចស្រង់ (recovery) មកវិញទេ។

របស់ដែលបាត់ហើយ មិនងាយរកឃើញវិញទេ

គោលដៅធំមេរោគប្រភេទនេះគឺ ទាមទារប្រាក់ពីជនរងគ្រោះជាថ្នូរនឹងការដោះដូរ ដើម្បីបានឯកសារមកវិញ។ ក្នុងការដោះដូរហេកឃ័រតម្រូវឲ្យយើងទូរទាត់ប្រាក់តាមរយៈលុយឌីជីថល (crypto-currency) មានដូចជា BITCOIN, ETHEREUM… ព្រោះវិធីសាស្ត្រក្នុងការទូរទាត់របៀបនេះ គឺមិនអាចធ្វើតាមដាន (tracking) ថាជាអ្នកណាឡើយ។

ហេគឃ័រ (hacker) ដែលខ្លាំងគឺជាហេគឃ័រដែលមិនឱ្យគេចាប់បាន

តើកត្តាអ្វីខ្លះដែលអាចឲ្យវាឆ្លងចូលម៉ាស៊ីនកុំព្យូទ័រ (COMPUTER) យើងបាន?

  1. អាចនិយាយថាមកពីយើងអត់ស្គាល់អំពីវា (Ransomware) ដោយមិនខ្វល់ នៅពេលយើងតម្លើង (install) សុសវែរ (Software) អ្វីមួយនៅលើកុំព្យូទ័ររបស់យើង ដោយកម្មវិធីភ្ជាប់ជាមួយមេរោគទាំងនោះ
  2. ការប្រើប្រាស់សុសវែរ ឬកម្មវិធីដើម្បីទទួលបានអាជ្ញាប័ណ្ណ (License) ដោយធ្វើការ Crack, Patch, ឬ Keygen …etc)។ ការប្រើរបៀបទាំងនេះ វាមានហានិភ័យខ្ពស់ក្នុងការឆ្លង ព្រោះកម្មវិធីទាំងអស់នេះបង្កើតដោយហេកឃ័រ, ឬ Cracker ឬជនអនាមិកផ្សេងៗ ដោយពួកគេអាចបង្កាប់នូវមេរោគផ្សេងៗនៅក្នុងនោះ
  3. ការប្រើប្រាស់វេបសាយ (Websites) ដែលមានប្រភពមិនច្បាស់លាស់ ឬត្រូវបានបង្កើតឡើងដោយហេកឃ័រផ្ទាល់តែម្តង
  4. ធ្វើការបើក Attach File ក្នុងអុីម៉ែលដោយមិនស្គាល់ប្រភព ឬមកពីអ្នកដែលយើងស្គាល់ ​

នៅលើអនឡាញ (online) គ្មានអ្វីដែលមានសុវត្ថិភាពនោះទេ ប៉ុន្តែយើងអាចការពារខ្លួនយើង តាមអ្វីដែលយើងអាចធ្វើបាន

ចង់ដឹងច្បាស់សូមធ្វើការទស្សនាវិដេអូខាងក្រោម៖​

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More
Apsara Media Services (AMS)

Hengborat Moan

Mr. Moan Hengborat is an IT supporter, in CROW CASINO in Cambodia. He has graduated Bachelor's Degree in Information Technology at Royal University of Phnom Penh (RUPP). He has been worked as HeadEnd operator at OneTV Cambodia. Moreover, He previously worked in Laos (Lao Asia Pacific Satellite Co., Ltd.) as a representative of OneTV's technical team for one year.But out of love for cybersecurity, I started researching myself a little bit and also shared that knowledge with my people (Cambodia) through Social Media (Youtube & Facebook).

Related Articles

Back to top button