ISAC Cambodia (InfoSec)
GeneralSecurity News

Ragebooter DDoS attack service

វិបសាយ Ragebooter ផ្តល់សេវាកម្មវាយប្រហារ DDoS ដោយស្របច្បាប់

ការបង់សេវាក្នុងការជួលសេវាកម្មវាយប្រហារ DDoS  ទៅកាន់វិបសាយដទៃទៀត គឺស្របច្បាប់ នេះបើតាមអ្នកនៅពីក្រោយបញ្ហានេះ ប្រាប់ដល់អ្នកយកសារព័ត៌មាន Brian Krebs។ ក្រៅពី សេវាកម្មរបស់គាត់មានឈ្មោះថា RageBooter គាត់ក៏មានផ្តល់មុខងារ backdoor ដែលអាចអនុញ្ញាតឲ្យ FBI ធ្វើការឃ្លាំមើលសកម្មភាពអតិថិជនផងដែរ។

កិច្ចសន្ទនានេះ គឺប្រព្រឹត្តឡើងថ្មីៗនេះរវាងលោក Krebs និង Justin Poland (ជនជាតិអាមេរិក)។ បើតាមលោក Poland បានឲ្យដឹងថា សេវាកម្ម DDoS របស់លោកគឺស្របច្បាប់ ពីព្រោះ៖

  • វាគឺជាសេវាកម្មសាធារណៈ ក្នុងការភ្ជាប់សាធារណៈ ទៅកាន់ម៉ាស៊ីនមេសាធារណៈ
  • សេវាកម្មរបស់គាត់ គ្រាន់តែទាញយកគុណសម្បត្តិនៃការកំណត់ដែលមានស្រាប់ (default setting) នៃម៉ាស៊ីនមេ DNS ខ្លះៗ
  • និងការបន្លំអាស័យដ្ឋានអ្នកផ្ញើរ (spoofing sender address) គឺស្របច្បាប់ ដោយសារតែ បើសិនជា root user នៃម៉ាស៊ីនមេមិនពេញចិត្ត គឺពួកគាត់គ្រាន់តែធ្វើការ បិទនូវ recursive DNS ប៉ុណ្ណោះ។ Recursive DNS សំដៅទៅលើសកម្មភាពដែលវាធ្វើការ ទាញយកព័ត៌មានបន្ថែមទៀតពី DNS Severs ដទៃទៀត ដើម្បី ដោះស្រាយបញ្ហាដែល ម៉ាស៊ីនមេ DNS មិនអាចទាញយកព័ត៌មានបានពីក្នុងដាតាបេសរបស់ខ្លួន

និយាយឲ្យខ្លី គឺ RageBooter គឺជាសេវាកម្មតេស្តស្របច្បាប់ ⁣(legal testing service)។

ព័ត៌មានបន្ថែម៖

http://krebsonsecurity.com/2013/05/ragebooter-legit-ddos-service-or-fed-backdoor/

 

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button