ការឆបោកបញ្ឆោតតាមរយៈកូដ QR (QR PHISHING ឬ QUISHING)

Cover Image: Tech Wire Asia

វាគឺជាវិធីសាស្រ្តក្នងការវាយប្រហារ ឆបោកបញ្ឆោត (Phishing) ដោយប្រើប្រាស់ កូដ QR (Quick Response Code) ក្នុងគោលបំណងបញ្ឆោតអ្នកប្រើប្រាស់ឲ្យចូលទៅកាន់គេហទំព័រក្លែងក្លាយ ទាញយកកម្មវិធីដែលផ្ទុកមេរោគ ឬទិន្នន័យ ក្នុងគោលបំណងទុច្ចរិត និងក្លែងបន្លំខ្លួនជាអ្នកទទួលប្រាក់។

ដើម្បីសុវត្ថិភាព សូមលោកអ្នក÷

ពិនិត្យមុននឹងស្កេន ដោយផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់ និងពិនិត្យមើលពីភាពមិនប្រក្រតីលើការរចនាកូដ QR។

ប្រុងប្រយ័ត្នចំពោះតំណភ្ជាប់ក្លែងក្លាយ ជាពិសេសតាមរយៈការប្រើប្រាស់ (Redirect Link និង Link Shortener) ក្នុងគោលបំណងបង្វែងទិសដៅ និងតំណភ្ជាប់។

ចែករំលែកចំណេះដឹងនេះបន្តដើម្បី​រួបរួមគ្នាការពារសុវត្ថិភាពឌីជីថលឲ្យបានប្រសើរជាងមុន។

Exit mobile version