ISAC Cambodia (InfoSec)
GeneralSecurity News

ភ្នាក់ងារពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកបានព្រមានឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំ (Phishing) ធ្វើជាក្រុមហ៊ុន Zoom

ភ្នាក់ងារពាណិជ្ជកម្ម (Better Business Bureau BBB) នៅសហរដ្ឋអាមេរិកបានធ្វើការព្រមានកាលពីសប្តាហ៍កន្លងទៅដល់អ្នកប្រើប្រាស់កម្មវិធី Zoom ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងសារដែលជនអនាមិកបានផ្ញើតាមរយៈអុីមែល និងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនដែលក្លែងបន្លំធ្វើជាសារមកពីក្រុមហ៊ុន Zoom ដើម្បីលួចចូលក្នុងគណនីរបស់អ្នកប្រើប្រាស់។

នៅក្នុងការវាយប្រហារនេះជនអនាមិកបានផ្ញើសារទៅឱ្យអ្នកប្រើប្រាស់ ដោយមានប្រើនិមិត្តសញ្ញាផ្លូវការរបស់ក្រុមហ៊ុន Zoom ថែមទាំងមានភ្ជាប់ជាមួយនូវឃ្លាព្រមានមួយចំនួនដូចជា “គណនី Zoom របស់លោកអ្នកត្រូវបានផ្អាកដំណើរការ ចុចទីនេះដើម្បីចាប់ផ្ដើមដំណើរការឡើងវិញ” ឬ “លោកអ្នកបានអវត្តមានក្នុងការប្រជុំ ចុចទីនេះដើម្បីទទួលបានព័ត៌មានលម្អិត” ជាដើម។

បើតាមការផ្សព្វផ្សាយរបស់ភ្នាក់ងារនេះ ក្រុមជនអនាមិកបានបង្កើតគណនីអុីមែលដែលមានអាសយដ្ឋានបង្កប់ជាមួយនឹងពាក្យ Zoom ចំនួនប្រមាណ២៤៤៩ កាលពីខែមេសានិងឧសភា ដើម្បីអាចផ្ញើអុីមែលដែលមើលទៅស្រដៀង ឬដូចគ្នានិងអុីមែលមកពីក្រុមហ៊ុនពិតប្រាកដ។ទោះបីជានាយកដ្ឋានពុំទាន់បានឃើញករណីនេះកើតមានឡើងច្រើននៅក្នុងប្រទេសកម្ពុជាយើងក៏ដោយ ប៉ុន្តែនាយកដ្ឋាននៅតែចង់ឱ្យលោកអ្នកមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារណាមួយ ដែលលោកអ្នកមិនបានស្នើសុំនោះ។ ក្នុងករណីដែលលោកអ្នកទទួលបានសារស្រដៀងគ្នានេះ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារនោះ ហើយសូមលោកអ្នកធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានវិញ៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

ប្រភពពី៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button