GeneralSecurity NewsVulnerability

Oracle releases 169 Updates, Including 19 Patches for JAVA Vulnerabilities

ក្រុមហ៊ុន Oracle បានបញ្ចេញនូវការធ្វើបច្ចុប្បន្នភាពចំនួន ១៦៩ ដែលក្នុងនោះមាន ១៩ ចំនុចទាក់ទងទៅនឹង JAVA

សូមធ្វើបច្ចុប្បន្នភាពកម្មវិធី Java របស់អ្នក ដោយសារតែក្រុមហ៊ុន Orcale បានបញ្ចេញនូវកញ្ចប់សម្រាប់ធ្វើការជួសជុលនូវចំនុចខ្សោយជាច្រើន ដែលមាននៅក្នុងកម្មវិធីរបស់ខ្លួន។

ក្រុមហ៊ុនកម្មវិធីយក្សរបស់អាមេរិក Oracle បានបញ្ចេញនូវបច្ចុប្បន្នភាពសន្តិសុខរៀងរាល់ ៣ខែម្តងនាថ្ងៃអង្គារ៍ ដែលត្រូវបានស្គាល់ថា “Critical Patch Updates (CPU)”។ កាលពីម្សិលមិញ ក្រុមហុ៊នបានបញ្ចេញនូវការជួសជុលចំនុចខ្សោយចំនួន ១៦៩ចំនុច ដែលក្នុងនោះមាន Java, Fusion Middleware, Enterprise Manager និង MySQL។

បច្ចុប្បន្នភាពសន្តិសុខទៅលើ ​Java ដែលជា Plug-in ដំណើរការនៅក្នុង ​browser ក្នុងនោះមាន ១៤ចំនុចដែលអាចធ្វើការវាយប្រហារពីចម្ងាយ (remotely exploitable) ដោយមិនចាំបាច់មាននូវការផ្ទៀងផ្ទាត់សិទ្ធ (authentication) ឡើយ ដែលមានន័យថា អ្នកវាយប្រហារមិនចាំបាច់ ត្រូវការ username និង password ដើម្បីវាយប្រហារឡើយ។

មានចំនុចខ្សោយផ្សេងៗទៀត ត្រូវបានចាត់ថ្នាក់ (CVSS) ឲ្យពិន្ទុ ១០.0 ដែលមានលក្ខណៈស្រួចស្រាវផងដែរ មានដូចជា Fujitsu M10-1 នៃ Orcale Sun Systems Products Suite, M10-4 នៃ Oracle Sun Systems Products Suite និង MS10-4S នៃ Oracle Sun Systems Products Suite ។

ចំនុចខ្សោយចំនួន ៨ នៅក្នុង Oracle Database ត្រូវបានបញ្ចេញផងដែរ ដោយរួមមាននូវ CVE-2014-6567 ដែលមានពិន្ទុ CVSS Base Score of 9.0 ដោយសារតែវាអនុញ្ញាតឲ្យមានការគ្រប់គ្រងទាំងស្រុង (full compromise) នៃម៉ាស៊ីនគោលដៅដំណើរការលើប្រព័ន្ធប្រតិបត្តិការ windows ជាមួយនឹងការផ្ទៀងផ្ទាត់សិទ្ធិ។ គេមិនអាចធ្វើការវាយប្រហារពីចម្ងាយបានទេ ដោយគ្មានការផ្ទៀងផ្ទាត់សិទ្ធ។

មានចំនុចខ្សោយចំនួន ១០ មាននៅក្នុង Oracle E-Business Suite, ៦ចំនុចនៅក្នុង Orcale Supply Chain Suite, ៧ នៅក្នុង Oracle PeopleSoft Enterprise, ១ នៅក្នុង Oracle JDEdwards EnterpriseOne, ១៧ នៅក្នុង Oracle Siebel CRM, ២ នៅក្នុង Oracle iLearning និង ៩ នៅក្នុង MySQL (អាចឲ្យមានការវាយប្រហារពីចម្ងាយដោយមិនមានការផ្ទៀងផ្ទាត់សិទ្ធិ)។

មានចំនុចខ្សោយចំនួន ៣៦ មាននៅក្នុង Oracle Fusion Middleware, ២៩ នៅក្នុង Oracle Sun Systems Products Suite។

ស្វែងយល់បន្ថែម៖

http://www.oracle.com/technetwork/topics/security/cpujan2015-1972971.html

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button