Offences Related to Information Technology
នាវេលាព្រលប់ថ្ងៃព្រហស្បត៍នេះ លោក ចៅ កំសត់ បានបង្ហោះឯកសារច្បាប់ស្តីពីបទល្មើសក្នុងវិស័យព័ត៌មានវិទ្យា នៅក្នុង Facebook របស់គាត់ ហើយបានធ្វើការផ្លាស់ប្តូរ Cover របស់គាត់ ទៅជាឯកសារច្បាប់នោះតែម្តង ដូចរូបខាងក្រោម៖
គាត់បានធ្វើការដកស្រង់យកតែត្រង់កន្លែងបទលើ្មសក្នុងវិស័យព័ត៌មានវិទ្យាប៉ុណ្ណោះមកនិយាយ ដើម្បីជាកាពញ្ញាក់អារម្មណ៍ដល់ hackers ផ្សេងៗទៀត ថានៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង គឺមានច្បាប់នេះផងដែរ។ គាត់បានសរសេរនៅក្នុង status របស់គាត់ថា៖
==========================
មើលច្បាប់នេះហើយអាសើបខ្លួនតែម៉ាដង សំណាងមិនបានធ្វើអ្វីធំធាត់ សូមប្អូនៗដែលកំពុងមានបំណងចង់ចេះវិជ្ជានេះ អានអោយបានច្បាស់ ជាការពិត កាំបិតគឺមានមុខពីរ បើចេះហើយយកទៅធ្វើរឿងមិនល្អកះមាន ហើយក៏អាចទៅជាទោសបាន។បើនិយាយរឿងគុគច្រវ៉ាក់អ្នកណាក៏ខ្លាចដែរ ហាស់ៗ ង៉ៃណាមួយខ្ញុំក្លាយទៅជាដូចឈ្មោះក៏មិនដឹង ។ចំកាឡែងយើង ពូៗខ្លះចូលចិត្តផ្គាប់ចិត្តមេ លេងបីសាឡឹង មកថាយើងធ្វើទាំងយើងមិនមិនបានធ្វើ ចប់ប៉ារយជីវិតនេះ។
==========================
បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា ត្រូវបានដាក់បញ្ចូលក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០០៩។ បទល្មើសក្នុងវិស័យព័ត៌មានវិទ្យាមាន០៦មាត្រា ដែលចែងក្នុង៖ គន្ថីទី៣ ៖ បទល្មើសប្រឆាំងនឹងទ្រព្យសម្បតិ្ត មាតិការទី២ ៖ ការប៉ះពាល់ដល់ទ្រព្យសម្បតិ្ត ជំពូកទី២ ៖ បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា។ ខាងក្រោមនេះគឺជាឯកសារច្បាប់ដែលត្រូវបានដកស្រង់មកបង្ហាញដោយ ចៅ កំសត់៖
សូមបញ្ចាក់ថាលោក ចៅ កំសត់ បានធ្វើការជ្រៀតចូលទៅកាន់វិបសាយមួយចំនួនកាលពីអំឡុងខែមិថុនា ដែលជាការដាស់ពញ្ញាក់អារម្មណ៍ដល់អ្នកគ្រប់គ្រងវិបសាយទាំងអស់ ឲ្យមានការយល់ដឹងពីសន្តិសុខក្នុងការគ្រប់គ្រងវិបសាយ ដើម្បីធ្វើយ៉ាងណាឲ្យវិបសាយរបស់ខ្លួនមិនមែនជាជម្រករបស់ពពួក hackers ប្រើប្រាស់ដើម្បីជាឈ្នាន់ទៅវាយប្រហារ វិបសាយឬប្រព័ន្ធអ្នកដទៃ។ ចាប់តាំងពីខែ កក្កដា មកដល់ពេលនេះ លោក ចៅ កំសត់ មិនបានធ្វើការជ្រៀតចូលទៅកាន់វិបសាយផ្សេងទៀតឡើយ ហើយបានប្រកាសធ្វើការសរសេរអត្ថបទផ្សេងៗ ទាក់ទងទៅនឹងវិធីសាស្រ្តទប់ទល់វិញ។ គាត់អាចចាត់ទុកថាជាប្រភេទ White-Hat Hacker ។
បើតាមកិច្ចសម្ភាសជាមួយការសែតភ្នំពេញបុស្តិ៍ គាត់បាននិយាយថា៖ ខ្ញុំមិនដែលបំផ្លាញវិបសាយរបស់ពួកគេដោយធ្វើការផ្លាស់ប្តូរ ពាក្យសម្ងាត់របស់អភិបាល ធ្វើការកែប្រែមុខវិបសាយ ឬក៍លប់ចោលព័ត៌មាននៅក្នុងវិបសាយឡើយ ខ្ញុំគ្រាន់តែធ្វើការបន្ថែម file មួយនៅក្នុងវិបសាយទាំងនោះ។ ទន្ទឹមនឹងនេះ ចៅ កំសត់ក៏ធ្លាប់បានបើធ្វើបទសម្ភាសជាមួយវិបសាយ KhmerCyber.org ផងដែរ។
ព័ត៌មានបន្ថែម៖
- ច្បាប់ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា
- កិច្ចសម្ភាសរវាង ចៅ កំសត់ នឹងវិបសាយ KhmerCyber.org
- ការសែតភ្នំពេញបុស្តិ៍