Now! Gmail encrypts every single email

ក្នុងឆ្នាំ២០១៤នេះ​ គឺជាឆ្នាំនៃការបំលែង (encryption!)។ វាគឺជាដំណឹងល្អសម្រាប់អ្នកដែលស្វះស្វែងរកនូវសន្តិសុខ និងភាពឯកជន ដែល Gmail បានធ្វើការឲ្យប្រសើរជាងពីពេល មុន។

ក្រុមហ៊ុន ​Google បានធ្វើការប្រកាសថា ខ្លួនបានធ្វើការពង្រឹងនូវការបំលែង (encryption) សម្រាប់សេវាកម្មអ៊ីម៉ែលរបស់ខ្លួន ក្នុងការការពារអ្នកប្រើប្រាស់ចេញពីការគំរាមគំហែង នៃការលួចចារកម្មពីសំណាក់រដ្ឋាភិបាល ដោយធ្វើការលប់ចោលនូវជម្រើសដែលអាចបិទនូវមុខងារ HTTPS។

ហេតុដូច្នេះហើយ ចាប់ពីថ្ងៃនេះទៅ Gmail នឹងប្រើប្រាស់នូវ HTTPS encrypted តែម្តងនៅពេលដែលអ្នកធ្វើការទាញយក និងផ្ញើរនូវសារអីុម៉ែល។ បន្ថែម ជាមួយគ្នានេះផងដែរ Google ក៏នឹងធ្វើឲ្យប្រាកដដែលថា រាល់ពាក្យពេជន៍នៅក្នុងសារទាំងអស់ត្រូវបានបំលែង នៅពេលដែលវាធ្វើដំណើរផ្ទៃក្នុងរវាង មជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន។

បើតាមលោក Nicolas Lidzborski ជាអ្នកដឹកនាំផ្នែកវិស្វកម្មសន្តិសុខរបស់ Gmail បានឲ្យដឹងថា “ការផ្លាស់ប្តូនាថ្ងៃនេះគឺមានន័យថា មិនមាននរណាម្នាក់អាចធ្វើការលួចចាប់ស្តាប់យកនូវសាររបស់អ្នកឡើយ នៅពេលដែលសារនោះធ្វើដំណើរទៅមករវាងអ្នកនិងម៉ាស៊ីនមេរបស់ Gmail ទោះបីជាអ្នកប្រើប្រាស់នូវប្រព័ន្ធបណ្តាញឥតខ្សែសាធារណៈ (public WiFi) ឬក៍ចូលតាមកុំព្យូទ័ររបស់អ្នក តាមទូរស័ព្ទ ឬក៏ឧបករណ៍ចល័ត“។

កាលពីពេលមុននេះ លោក Edward Snowden បានបញ្ចេញព័ត៌មានឲ្យដឹងថា National Security Agency (NSA) បានធ្វើការស្ទាក់ចាប់យកនូវអ៊ីម៉ែលទាំងឡាយ នៅពេលដែលវាធ្វើដំណើររវាងមជ្ឈមណ្ឌលទិន្នន័យ និងម៉ាស៊ីនមេ ដោយប្រើប្រាស់បច្ចេកទេស PRISM។

តើនេះមានន័យថា គណនី Gmail របស់អ្នកមានសុវត្ថិភាពមួយរយភាគរយចេញពីការជ្រៀតចូលរបស់រដ្ឋាភិបាលមែនទេ?  NSA គឺកំពុងមានវត្តមាននៅឡើយទេ!

ព័ត៌មានបន្ថែម៖

http://googleblog.blogspot.in/2014/03/staying-at-forefront-of-email-security.html

Exit mobile version