និម្មិតកម្មមុខងារបណ្តាញ Network Function Virtualization (NFV)
អ្នកផ្គត់ផ្គង់សេវា (service providers) ជាច្រើនមិនគ្រាន់តែផ្តល់លទ្ធភាពនៃការតរភ្ជាប់បណ្តាញសំរាប់អតិថិជនជាសហគ្រាសរបស់ខ្លួនប៉ុណ្ណោះទេ ពួគគេក៏ផ្តល់សេវាបន្ថែមព្រមទាំងមុខងារបណ្តាញទាំងឡាយដូចជា network address translation (NAT), Firewall, Encryption, DNS, Cache, DPI, BRAS, PE Router និងមុខងារដ៏ទៃផ្សេងទៀតផងដែរ។
ជាប្រពៃណី មុខងារបណ្តាញ (network functions) ទាំងនេះត្រូវបានដាក់អោយដំនើរការដោយការប្រើប្រាស់ឧបករណ៍កម្មសិទ្ធិ (proprietary hardware) នៅឯបណ្តាទីបរិវេណអតិថិជន។ ការដាក់អោយដំនើរការគ្រឿងឧបករណ៍កម្មសិទ្ធិធ្វើអោយមានការចំណាយអស់ច្រើនហើយពិបាកធ្វើអោយការ upgrade។ រៀងរាល់ពេលដែលមានមុខងារបណ្តាញថ្មីមួយត្រូវបន្ថែមទៅក្នុងសេវាមួយ តម្រូវអោយតំឡើងឧបករណ៍ hardware ដាច់ដោយឡែកមួយ។
អ្នកផ្គត់ផ្គង់សេវាទាំងឡាយស្វែងរកបណ្តាមធ្យោបាយដើម្បីនឹងកាត់បន្ថយចំណាយព្រមទាំងបង្កើនល្បឿននៃការដាក់អោយដំនើរការមុខងារថ្មីៗតាមរយះនិម្មិតកម្មមុខងារបណ្តាញ (network function virtualization)។ Network Function Virtualization រឺ NFV ធ្វើការផ្តាច់បណ្តាមុខងារទាំងឡាយដូចជា firewall, រឺ encryption ចេញពី hardware ផ្តាច់មុខហើយដាក់មុខងារនិម្មិត (virtual network functions) ទាំងនោះទៅលើ virtual servers ជំនួសវិញ។ ជំនួសអោយការដំឡើងឧបករណ៍កម្មសិទ្ធិមួយដែលមានតំលៃថ្លៃ, បណ្តាអ្នកផ្គត់ផ្គង់សេវាទាំងឡាយអាចនឹងទិញបណ្តា switches, storage និង servers ដែលមានតំលៃថោកដើម្បីរត់បណ្តា virtual machines ដែលនឹងបំពេញមុខងារបណ្តាញទាំងឡាយ។ ការធ្វើបែបនេះនឹងអនុញ្ញាត្តិអោយមានការរួមបញ្ចូលមុខងារច្រើនទៅលើ physical server តែមួយគត់ ដែលនឹងកាត់បន្ថយលើការចំណាយនិងរយះពេលដាក់អោយដំនើរការ។ ប្រសិនបើអតិថិជនចង់បន្ថែមមុខងារបណ្តាញថ្មីមួយ, អ្នកផ្តល់សេវាអាចគ្រាន់តែដាក់អោយ virtual machine ថ្មីមួយមានដំនើរការដើម្បីបំពេញមុខងារនោះ។
NFV សំដៅលើយុទ្ធសាស្រ្តមួយនៃការធ្វើនិម្មិតកម្មមុខងារបណ្តាញដោយប្តូរពីបណ្តាឧបករណ៍កម្មសិទ្ធិផ្តាច់មុខ ទៅជា software រត់លើ virtual server មួយចំនួនដោយប្រើប្រាស់ standard hardware ជំនួសវិញ៕
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com
ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ