[Update-25-June] Mr. Edward Snowden already left Hong Kong

លោក Edward Snowden បានចាកចេញពីទីក្រុង Hong Kong ហើយនាព្រលឹមថ្ងៃអាទិត្យនេះ ដើម្បីបន្តដំណើរទៅកាន់ប្រទេសទីបី ដោយឆ្លងកាត់ទីក្រុង Moscow … ចំណេករដ្ឋាភិបាលហុងកុងក៏បានផ្តល់ដំណឹងដល់សហរដ្ឋអាមេរិចដែរ អំពីបញ្ហានេះ ។

រដ្ឋាភិបាលហុងកុងបាននិយាយថា ដោយសារតែមិនទាន់មានឯកសារគ្រប់គ្រាន់ក្នុង កិច្ចដំណើរការសម្រាប់សំណើរចេញនូវដីការចាប់ខ្លួន វាមិនមានមូលដ្ឋានច្បាប់ណា ក្នុងការហាមឃាត់លោក Snowden មិនឲ្យចេញពីហុងកុងនោះឡើយ ….

ខាងក្រោមនេះគឺជាសេចក្តីប្រកាសដោយរដ្ឋាភិបាលហុងកុង៖

សេចក្តីប្រកាសរបស់រដ្ឋាភិបាលហុងកុងចំពោះករណីលោក Snowden

សូមបញ្ជាក់ថាលោក Snowden គឺជាអ្នកបញ្ចេញនូវព័ត៌មានសម្ងាត់របស់អាមេរិចស្តីពីកម្មវិធី ⁣PRISM ដែលធ្វើការឃ្លាំមើលទិន្នន័យទូរស័ព្ទ និងអិនធឺណែត។ សម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះ។

[Update] – ដោយមានការជួយជ្រោមជ្រែងពីអ្នកច្បាប់មកពី Wikileak លោក Snowden ត្រូវបានធ្វើដំណើរចាកចេញពីទីក្រុងហុងកុងដោយសុវត្ថិភាព។ ខាងក្រោមនេះគឺជា សេចក្តីប្រកាសដោយ Wikileak

 

[Update – 25-June-2013] 

នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៣ នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិច បានបញ្ជូនឯកសារផ្លួវការមួយទៅកាន់រដ្ឋាភិបាលរុស្សី តាមរយៈស្ថានទូតរុស្សីប្រចាំនៅអាមេរិច ដើម្បីសុំកិច្ចសហការក្នុងការចាប់ខ្លួនលោក Snowden ដែលជា អ្នកបញ្ចេញព័ត៌មានសម្ងាត់របស់អាមេរិច។ ខ្លឹមនៃលិខិតផ្លួវការនោះមានដូចខាងក្រោម៖

Exit mobile version