GeneralKnowledgeSecurity NewsSecurity Tips
យុទ្ធនាការឌីជីថល “គិតគូរកូន” ជួយឱ្យឳពុកម្ដាយការពារហានិភ័យ ពេលកូនអនឡាញ
ឪពុកម្ដាយឆ្លាតវៃ ការពារហានិភ័យ ពេលកូនអនឡាញ
———
តើអ្នកដឹងអំពីហានិភ័យនៅលើអ៊ីនធឺណិតសម្រាប់កុមារដែរឬទេ? អ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន 26% នៅកម្ពុជាមានបទពិសោធន៍ទទួលបានការបៀតបៀន ហើយមួយភាគធំគឺមានវ័យកុមារ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំយុទ្ធនាការឌីជីថល “គិតគូរកូន” ដើម្បីលើកកម្ពស់ការយល់ដឹងអំពីភាពអាចមានគ្រោះថ្នាក់ដោយសារការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចំពោះកុមារ និងផ្តល់ព័ត៌មានចំបាច់ដល់ឪពុកម្តាយ-អាណាព្យាបាលអំពីការការពារ និងដោះស្រាយបញ្ហាពាក់ព័ន្ធ។ យុទ្ធនាការនេះគាំទ្រដោយស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា។
ឪពុកម្ដាយឆ្លាតវៃ ការពារហានិភ័យ ពេលកូនអនឡាញ! តាមដានទំព័រ @គិតគូរកូន និង @MPTC សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក។