Microsoft’s Process Explorer added VirusTotal Scanner support

Process Explorer  គឺជាកម្មវិធីតូចមួយនៃ Microsoft’s Sysinternals suite ដែលប្រើប្រាស់សម្រាប់ជំនួសឲ្យកម្មវិធី  task manager របស់វិនដូរ។ ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការ បញ្ចេញនូវជំនាន់ថ្មីចុងក្រោយរបស់ខ្លួនគឺ Process Explorer V16.0 ដែលមានមុខងារដ៏សំខាន់មួយ ដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការស្កេន រាល់កម្មវិធីដែលកំពុងដំណើរការទាំងអស់ ជាមួយ នឹងវិបសាយ VirusTotal  ដែលធ្វើការស្កេនជាមួយកម្មវិធីកំចាត់មេរោគជាច្រើន។

នៅក្នុងជំនាន់ថ្មីនេះ គឺមានភាពប្រសើរជាងជំនាន់មុន ហើយមានល្បឿនលឿនជាងមុន ដែលអាចអនុញ្ញាតឲ្យអ្នកស្វែងរកនូវ malware បានភ្លាមៗ ហើយភ្ជាប់ទៅកាន់ព័ត៌មានលំអិតផងដែរ នៅក្នុងវិបសាយ VirusTotal.com ហើយអ្នកអាចធ្វើការបញ្ជូននូវ file សម្រាប់ធ្វើការ scanning។

អ្នកអាចធ្វើការទាញយកនូវ ⁣Process Explorer V16.0 នាទីនេះ

 

Exit mobile version