GeneralSecurity News

Microsoft and Symantec seized Bamital botnet servers

ក្រុមហ៊ុន Microsoft  សហការចាប់ដៃធ្វើការងារជាមួយនឹង ក្រុមហ៊ុន Symantec ក្នុងការកំចាត់នូវ malware មួយប្រភេទ ដែលបានរីកសាយភាយឆ្លងម៉ាស៊ីនកុំព្យូទ័ររាប់សិប ពាន់គ្រឿង។ Bamital botnet បានធ្វើការជ្រៀត ចូល (hijack) ទៅលើការស្វែងរកព័ត៌មាន របស់អ្នកប្រើប្រាស់ (search experiences) រួចបង្វែរ ជនរងគ្រោះ ទៅកាន់ វិបសាយដែលមានគ្រោះថ្នាក់ ដែលជាហេតុបណ្តាលឲ្យមានការលួចយកព័ត៌មាន ផ្ទាល់ខ្លួន និងប្រឈមមុខទៅនឹងការគំរាមគំហែងផ្សេងៗទៀត។

អ្នកជំនាញការមកពីក្រុមហ៊ុនទាំងពីរ បានទទួលនូវដីការតុលាការ និងបិទចោលនូវម៉ាស៊ីនមេ នៅមជ្ឈមណ្ឌល ទិន្នន័យក្នុងរដ្ឋ New Jersey និងបានបញ្ចុះបញ្ចូលប្រតិបត្តិករ នៅរដ្ឋ Virginia ឲ្យបិទចោលម៉ាស៊ីនមេ ដែលពួកគេគ្រប់គ្រងនៅ Netherlands កាលពីថ្ងៃពុធកន្លងទៅនេះ។

មេរោគ Bamital Botnet បានគំរាមគំហែងចំពោះឧស្សាហកម្មផ្សព្វផ្សាយពាណិជ្ជកម្មដែលមានទំហំទឹកប្រាក់ ប្រមាណ US$12.7 billion ដោយសារការបង្កើតនូវ ការចុចក្លែងក្លាយ (fraudulent click) ទៅលើផ្ទាំង ផ្សព្វផ្សាយ។ តាមការស្រាវជ្រាវរបស់ Microsoft បានឲ្យដឹងថា Bamital បានធ្វើការ hijack ទៅលើ កុំព្យូទ័រប្រមាណ ច្រើនជាង 8 million ក្នុងរយៈកាលពីរឆ្នាំកន្លងទៅនេះ។ Microsoft បានបន្ថែមទៀតថា Bamital បានធ្វើឲ្យប៉ៈពាល់ដល់ក្រុមហ៊ុន search engine និង browsers ធំៗ មានដូចជា Bing, Yahoo និង Google ។

អ្នកបង្កើត Bamital ក៏មាននូវលទ្ធភាពក្នុងការគ្រប់គ្រងទៅលើ ម៉ាស៊ីនកុំព្យូទ័រ បញ្ចូលមេរោគប្រភេទថ្មីៗបន្ថែមទៀត ដែលអាចចូលរួមក្នុងការលួចអត្តសញ្ណាណ ស្វែងរកកុំព្យូទ័រផ្សេង ទៀតដើម្បីបង្កើតជាបណ្តាញ ក្នុងការវាយប្រហារ វិបសាយ និងធ្វើកិច្ចការផ្សេងៗទៀត។

 ក្នុងពេលនេះ ម៉ាស៊ីនមេដែលជាក្បាលម៉ាស៊ីនបញ្ជារបស់ Bamital ត្រូវបានបិទ។ ចំពោះអ្នកប្រើប្រាស់ដែលកុំព្យូទ័រ របស់គាត់មាន ឆ្លងនូវមេរោគនេះ នឹងត្រូវបានបង្វែរទៅកាន់ វិបសាយ មួយផ្តល់ព័ត៌មានថា កុំព្យូទ័ររបស់គាត់ត្រូវបាន ឆ្លងមេរោគនេះ នៅពេលដែលពួកគាត់ ព្យាយាមសែ្វងរកព័ត៌មាននៅលើវិប។ សូមមើលរូបខាងក្រោម៖

MSMalware

វាគឺជាលើកទី ៦ ហើយ ដែលក្រុមហ៊ុន Microsoft ទទួលបាននូវដីការតុលាការ ដើម្បីបិទនូវម៉ាស៊ីនមេ botnet ចាប់តាំងពីឆ្នាំ ២០១០ មក។

ប្រភព៖ ⁣Microsoft Blog

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button