សូហ្វវែ៉ររបស់ Boeing’s 737 Max ត្រូវបានជួលសរសេរដោយវិស្វករ មួយម៉ោង ៩ដុល្លា

ការជួលអ្នកខាងក្រៅ (outsource) ដែលមានតម្លៃថោក ដើម្បីឱ្យអភិវឌ្ឍន៍សូហ្វវែ៉រ ព្រមទាំងការត្រួតពិនិត្យគុណភាពមិនគ្រប់គ្រាន់ អាចជាការរួមចំណែកដល់គ្រោះថ្នាក់យន្តហោះ Boeing 737 Max នេះបើយោងតាមរបាយការណ៍មួយពី Bloomberg

សូហ្វវ៉ែររបស់យន្តហោះ Boeing 737 Max ត្រូវបានអភិវឌ្ឍន៍ឡើង នៅពេលដែលក្រុមហ៊ុន Boeing កំពុងជំរុះវិស្វករល្អៗដែលមានបទពិសោធន៍ និងដាក់សំពាធដល់អ្នកផ្គត់ផ្គង់ដើម្បីកាត់បន្ថយការចំណាយ។

បើតាមការរាយការណ៍របស់ក្រុមហ៊ុនបានឱ្យដឹងថា ខ្លួនបានជួលអ្នកខាងក្រៅដើម្បីសរសេរកម្មវិធី flight-display និងកម្មវិធី flight-test equipment ដែលក្នុងនោះមានក្រុមហ៊ុន Indian HCL Technologies Ltd និង Cyient Ltd (អតីត Infotech).

អ្នកអភិវឌ្ឍន៍កម្មវិធីបានជួលអ្នកសរសេរកម្មវិធីកុំព្យូទ័រដែលទើបតែបញ្ចប់ការសិក្សាថ្មីៗ​ (newly graudated) ដែលភាគច្រើនគឺមកពីប្រទេសឥណ្ឌា ដែលបានបង់ប្រាក់ត្រឹមតែ 9ដុល្លារក្នុងមួយម៉ោងនៅក្នុងប្រទេសឥណ្ឌា បើប្រៀបធៀបពី 35 ដុល្លារទៅ 40 ដុល្លារសម្រាប់អ្នកដែលនៅសហរដ្ឋអាមេរិក ឬច្រើនជាងនេះសម្រាប់វិស្វករសូហ្វវែ៉រធ្វើការពេញម៉ោង។

ទោះបីជាកូដចុងក្រោយត្រូវបានសរសេរឡើងដូចទៅនឹងការកំណត់ជាក់លាក់របស់ Boeing ក៏ដោយ ក៏គុណភាពនៃការងារបែបនេះគឺស្ថិតនៅក្រោមការរំពឹងទុក ដោយសារអ្នកម៉ៅការបន្ត (sub contractors) ត្រូវទទួលរងសម្ពាធក្នុងការកំរិតទៅលើការផ្លាស់ប្តូរនានា ដែលអាចនាំឱ្យមានការចំណាលពេលវេលាច្រើន ឬអស់ថវិការច្រើន។

បើតាមលោក Mark Rabin ដែលជាអតីតវិស្វករសូហ្វវែ៉ររបស់ Boeing ដែលបានធ្វើការនៅក្នុងក្រុម flight-test សម្រាប់គាំទ្រដល់ Boing 737 MAX បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា: «វាមានភាពចម្រូងចម្រាសព្រោះវាមិនមានប្រសិទ្ធភាពខ្លាំងជាងវិស្វករ Boeing ក្នុងការសរសេរកូដឡើយ។ វាត្រូវចំណាយពេលជាច្រើនត្រឡប់ជុំ ទៅវិញទៅមកដោយសារតែកូដមិនត្រូវបានសរសេរឱ្យបានត្រឹមត្រូវ។”

លោក Rick Ludtke ដែលជាអតីតវិស្វករគ្រប់គ្រងជើងហោះហើរ Boeing ម្នាក់ទៀតដែលត្រូវបានគេបញ្ឈប់កាលពីឆ្នាំ 2017 បានប្រាប់ Bloomberg ថា “ក្រុមហ៊ុន Boeing កំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកាត់បន្ថយការចំណាយ រួមទាំងការផ្លាស់ប្តូរការងារពី Puget Sound ពីព្រោះវាមានតំលៃថ្លៃណាស់នៅទីនេះ។

ក្រុមហ៊ុន Boeing បាននិយាយថា ខ្លួនមិនពឹងផ្អែកលើវិស្វករមកពី HCL និង Cyient សម្រាប់ “Maneuvering Characteristics Augmentation System (MCAS)” នោះទេ។ ទោះជាយ៉ាងណា ក៏ដោយការធ្លាក់យន្តហោះ Lion Air នៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីខែតុលានិងគ្រោះមហន្តរាយយន្តហោះអេហ្ស៊ីបនៅខែមីនាដែលពាក់ព័ន្ធនឹងយន្តហោះ 737 Max ត្រូវបានផ្សារភ្ជាប់ទៅនឹងការងារមិនត្រឹមត្រូវរបស់ MCAS ដែលត្រូវបានរចនាឡើងដើម្បីរារាំងយន្តហោះ មិនឱ្យ stalling (រលត់ម៉ាស៊ីន) ប៉ុន្តែវាបែជាធ្វើឱ្យយន្តហោះមុជក្បាលចុះក្រោមទៅវិញ ។

បុគ្គលិក Boeing បាននិយាយថា ក្រុមហ៊ុនទាំងនោះមិនបានពាក់ព័ន្ធជាមួយបញ្ហាកម្មវិធីដែលត្រូវបានរកឃើញអំឡុងការសាកល្បង FAA កាលពីសប្តាហ៍មុននោះទេ។

ក្រុមហ៊ុន Boeing មានបទពិសោធន៍ជាច្រើនទសវត្សរ៍ធ្វើការជាមួយអ្នកផ្គត់ផ្គង់ / ដៃគូនៅជុំវិញពិភពលោក។ «ការយកចិត្តទុកដាក់ជាចម្បងរបស់យើងគឺត្រូវធានាថាផលិតផល និងសេវាកម្មរបស់យើងមានសុវត្ថិភាពដែលមានគុណភាពខ្ពស់បំផុត និងគោរពតាមបទបញ្ញត្តិដែលអាចអនុវត្តបានទាំងអស់»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ HCL បានបន្ថែមថា ខ្លួនមានទំនាក់ទំនងអាជីវកម្មរឹងមាំ និងយូរអង្វែងជាមួយក្រុមហ៊ុន Boeing ហើយយើងមានមោទនភាពចំពោះការងារដែលយើងធ្វើសម្រាប់អតិថិជនរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ HCL មិនបានធ្វើការអត្ថាធិប្បាយទៅលើការងារជាក់លាក់ ដែលយើងធ្វើសំរាប់អតិថិជនរបស់យើងទេ។ HCL មិនជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាដែលកំពុងតែកើតមានជាមួយ Boeing 737 Max នោះទេ។ “

យោងតាមការស៊ើបអង្កេតពី Bloomberg វិស្វកររបស់ក្រុមហ៊ុន HCL បានជួយអភិវឌ្ឍន៍ និងសាកល្បងកម្មវិធីបង្ហាញជើងហោះហើរ (flight-display) របស់ Boeing 737 Max ខណៈពេលដែលបុគ្គលិកមកពីក្រុមហ៊ុន Cyien ដោះស្រាយបញ្ហា flight-test equipment៕

ប្រភពៈ bloomberg [បើកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩

Exit mobile version