Local Company websites have been hacked by Anonymous Cambodia

នាវេលាយប់ថ្ងៃអាទិត្យទី ០៦ ខែតុលា ឆ្នាំ២០១៣ នេះ ក្រុម Anonymous Cambodia បានធ្វើការវាយប្រហារទៅលើ គេហទំព័រក្នុងស្រុកចំនួនពីរគឺ ឆាយ ហុក កុំព្យូទ័រ និងក្រុមហ៊ុនលក់កម្មវិធីកំចាត់ និងទប់ស្កាត់មេរោគ BitDefender នៅកម្ពុជា។ សូមអភិបាលគ្រប់គ្រងវិបសាយទាំងពីរ ធ្វើការជួសជុលនូវរាល់កំហុសឆ្គងទាំងឡាយរបស់វិបសាយខ្លួន ដើម្បីជៀសវាងការប្រើប្រាស់វិបសាយ របស់ខ្លួន ធ្វើជាឈ្នាន់ដើម្បីវាយប្រហារទៅលើគោលដៅផ្សេងៗទៀត។

ខាងក្រោមនេះគឺជារូបភាពដែលថតបានវេលាម៉ោង ១១យប់៖

វិបសាយរបស់ក្រុមហ៊ុនលក់កុំព្យូទ័រ ឆាយ ហុក
វិបសាយរបស់ក្រុមហ៊ុនលក់ និងចែកចាយកម្មវិធីកំចាត់មេរោគ BitDefender

បើតាមការស្រាវជ្រាវរបស់សមាជិក ⁣Facebook ម្នាក់ដូចខាងក្រោមបានឲ្យដឹងថា អ្វីដែល Anonymos Cambodia បានធ្វើទៅលើក្រុមហ៊ុនទាំងពីរខាងលើ គឺមិនបានឆ្លុះបញ្ចាំងនូវ គោលបំណង ច្បាស់លាស់ឲ្យត្រូវគ្នាទៅនឹង ប្រត្តិបតិ្តការរបស់ខ្លួនឡើយ។ សូមអានលំអិតនូវមតិដូចខាងក្រោម៖

ការបញ្ចេញមតិរបស់ប្រិយមិត្តក្នុង Facebook
Exit mobile version