ISAC Cambodia (InfoSec)
GeneralSecurity News

Fake MH370 News Contains Virus

ឧក្រិដ្ឋជនតាមប្រព័ន្ធអិនធឺណែតគឺត្រូវបានស្គាល់ថា ជាអ្នកឆក់យកឧិកាសនៃបញ្ហាផ្សេងៗដែលកើតមានឡើងនៅជុំវិញពិភពលោក ហើយក្នុងពេលនេះពួកគេទាំងនោះ ក៏បានឆ្លៀតឧិកាស យកព្រឹត្តិការណ៍ទាក់ទងនឹងយន្តហោះម៉ាឡេស៊ី MH370 ផងដែរ ដើម្បីជាធ្នាក់ទាញយកផលប្រយោជន៍ពីអ្នកប្រើប្រាស់អ៊ិនធឺណែត។

នៅក្នុងសប្តាហ៍នេះ អ្នកស្រាវជ្រាវផ្នែកសន្តិសុខដែលធ្វើការនៅក្រុមហ៊ុន FireEye បានបញ្ចេញព័ត៌មានឲ្យយើងដឹងថា មានបញ្ហាបន្លំជាច្រើនបានកើតមានឡើង។ ក្នុងនោះក្រុមអ្នកវាយប្រហារចិន ដែលហៅថា “admin@338” ដែលមានជំនាញខាងចារកម្មបានផ្ញើរអ៊ីម៉ែលទាក់ទងនឹងព័ត៌មានអំពី MH370 ទៅកាន់មន្ត្រីរដ្ឋាភិបាលជាច្រើននៅក្នុង Asia-Pacific ជាមួយនឹងឯកសារភ្ជាប់ (attachment) ដែលមានព័ត៌មានស្តីអំពីយន្តហោះដែលបាត់នោះ។

ឯកសារដែលមានភ្ជាប់មកជាមួយនឹងសារនោះ គឺវាបានបង្កប់មកជាមួយនូវកម្មវិធី (Poison Ivy RAT) ដែលអាចអនុញ្ញាតឲ្យភ្ជាប់ពីចម្ងាយ និងមេរោគ WinHTTPHelper ដែល ធ្វើការជ្រៀតចូលទៅក្នុងកុំព្យូទ័ររបស់រដ្ឋាភិបាល។

mh3703

បើសិនជាអ្នកទទួលបានសារអ៊ីម៉ែល ដែលនិយាយទាក់ទងនឹងព័ត៌មាននៃយន្តហោះ MH370 នោះ សូមកុំធ្វើការចុចលើវា ឬក៍កុំចុចទៅលើឯកសារដែលមានភ្ជាប់មកជាមួយឲ្យសោះ។ 

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button