ISAC Cambodia (InfoSec)
GeneralSecurity News

Law’s student hacked facebook account for financial gain

និស្សិតច្បាប់ឆ្នាំទី២ វ័យក្មេង១រូបមានគំនិតទុច្ចរិត Hack គណនយ្យ Facebook ឈ្មោះ Ana Brand Brands លួចយកលេខកូដសម្ងាត់ ជនរងគ្រោះយកលុយតាមរយៈក្រុមហ៊ុនវេរលុយទ្រូម៉ានី៤ដង ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។

បើតាមព័ត៌មានពីវេបសាយនគរវត្តបានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពី ថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៧និង២០នាទី កំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច (ចូល មើលតាមការ Live ផ្ទាល់លក់ផលិតផល គណនយ្យ Facebook របស់ជនរងគ្រោះមានឈ្មោះ Ana Brand Brands ហើយលួចយកលេខកូដ សម្ងាត់ជនរងគ្រោះយកលុយតាម រយៈក្រុមហ៊ុនវេរ លុយទ្រូម៉ានី តាម រយៈភ្ញៀវវេរ លុយមកឲ្យជនរងគ្រោះ) (ជនរងគ្រោះឃាត់យកមកប្រគល់ឲ្យសមត្ថកិច្ចយើង) ប្រព្រឹត្តកាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី១២,១៣ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចទីតាំងលក់និងLive ផ្ទាល់ផ្ទះលេខ៦០ ផ្លូវ លេខ១៨៦ក្រុមទី៤ ភូមិ៣ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ ហៅ ម៉េងឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ សាកលវិទ្យាល័យនីតិ សាស្រ្ត ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៤ ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សុខ ស៊ីណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផលិតផលខោអាវ និងគ្រឿងហូបតាមអនឡាញ (Live FacebooK លក់ ) ស្នាក់នៅផ្ទះលេខ៦០ ផ្លូវលេខ១៨៦ ក្រុម ទី៤ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សំភារ:បាត់បង់មាន៖ ទឹកប្រាក់សរុបចំនួន៤៥០០$ (បួនពាន់ប្រាំរយដុល្លារ សហរដ្ឋអាមេរិក ) ។

វត្ថុតាងទទួលមាន៖ វិក័យបត្រវេរលុយ និងលេខកូដសម្ងាត់ដកលុយរបស់ក្រុមហ៊ុនវេរលុយ ទ្រូម៉ានី ចំនួន០២សន្លឹក មានទឹកប្រាក់សរុបចំនួន១៦៣$ (មួយរយហុកសិបបីដុល្លារ សហរដ្ឋអាមេរិក) ទទួលពីជនរងគ្រោះឈ្មោះ សុខ ស៊ីណា ។

ព័ត៌មានលំអិតសូមចូលទៅកាន់វេបសាយនរគវត្ត

ដើម្បីសន្តិសុខនិងសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម អ្នកគួរតែ:

១​. ប្រើប្រាស់ពាក្យសម្ងាត់ដែលខ្លាំង​ ចាប់ពី ៨តួអក្សរឡើង (ដែលមានតួអក្សរ លេខ និមិ្មត្តសញ្ញាបញ្ចូលគ្នា)
២. ដាក់ដំណើរការមុខងារផ្ទៀងផ្ទាត់ពីរស្រទាប់ (2 Factor Authentication)
៣. មិនត្រូវចុចទៅលើតំណរភ្ជាប់ (link) ឬព័ត៌មានណាដែលគួរឲ្យសង្ស័យ ឬមានប្រភពមិនច្បាស់លាស់
៤. ត្រួតពិនិត្យទៅលើសារដែលផ្ញើរមកតាម Facebook Messenger ឲ្យបានច្បាស់លាស់ ឬបើអាចសូមធ្វើការផ្ទៀងផ្ទាត់ជាមួយអ្នកដែលបានផ្ញើរអ្វីមកអ្នកជាមុនសិន!
៥. សូមគិតឲ្យបានពីរ ឬបីដងមុននឹងចុចទៅលើអ្វីមួយ
៦. សូមធ្វើការត្រួតពិនិត្យរកប្រភពព័ត៌មានជាមុនសិន ឬសាកសួរអ្នកជំនាញ ផ្នែកនេះ ដើម្បីជៀសវាងការបាត់បង់ដោយប្រការណាមួយ!
៧. សូមរាយការណ៍ទៅកាន់ incident@camcert.gov.kh អំពីបញ្ហានេះ

សន្តិសុខនិងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យាគឺចាប់ផ្តើមពីខ្លួនអ្នក។

សូមអរគុណដល់អ្នកដែលបានចូលរួមចំណែកធ្វើឲ្យការប្រើប្រាស់អ៊ិនធឺណិតនៅកម្ពុជាកាន់តែមានសន្តិសុខ និងសុវត្ថិភាព

 

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button