KALI Linux 1.0.6 released

ក្រុម Offensive Security បានធ្វើការប្រកាសនាពេលថ្មីៗនេះ នូវកំណែថ្មីចុងក្រោយរបស់ ⁣Kali Linux នោះគឺ Kali Linux 1.0.6 ជាមួយនឹង ⁣Kernel V.3.12  ហើយក៏រួមបញ្ចូលនូវ មុខងារ Self Destruct ព្រមទាំងកម្មវិធីថ្មីៗជាច្រើនទៀត។ ជំនាន់ថ្មីនេះ ក៏រួមមានបញ្ចូលនូវ ⁣ARM image script ដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ សាងសង់នូវ Kali Linux images សម្រាប់ឧបករណ័ ARM ផ្សេងៗផងដែរ។ មាននូវ Scripts មួយចំនួនទៀត ដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ សាងសង់នូវ Amazon AMI និង ⁣Google Compute cloud images ដោយខ្លួនឯងផងដែរ។

បើសិនជាអ្នកមាននូវ Kali Linux បញ្ចូលរួចរាល់នៅក្នុងប្រព័ន្ធរបស់អ្នក អ្នកមិនចាំបាច់ធ្វើការទាញយក ហើយបញ្ចូលថ្មីនោះឡើយ។ អ្នកអាចធ្វើបច្ចុប្បន្នកម្ម ទៅកាន់កំណែចុងក្រោយបង្អស់នៃ Kali Linux ដោយប្រើប្រាស់នូវពាក្យបញ្ជាដូចខាងក្រោម៖

– root@kali:~# apt-get update

– root@kali:~# apt-get dist-upgrade

ឬអ្នកអាចទាញយកជំនាន់ចុងក្រោយ ISO of KALI Linux 1.0.6 នៅទីនេះ។

Exit mobile version