Security NewsWebsite Hack
Justin Bieber Twitter Account hacked

គណនី Twitter របស់អ្នកចម្រៀងដ៏ល្បី គឺ Justin Bieber ត្រូវបានផ្អាកជាបណ្តោះអាសន្នកាលពីពាក់កណ្តាលថ្ងៃសៅរ៍ ម្សិលមិញនេះ។ នៅក្នុងគណនីដែលត្រូវបាន hacked នោះ បានសរសេរថា “Breaking! Exclusive: Justin Bieber to E!online ‘I’ a gay'” The Syrian Electronic Amry នៅទីនេះ។
Syrian Electronic Army (SEA) បានប្រកាសទទួលខុសត្រូវចំពោះការ hacked ទៅលើគណនី Twitter របស់ Associated Press កាលពីពេលថ្មីៗនេះ។ SEA បានប្រើប្រាស់ បច្ចេកទេសដែលត្រូវបានគេស្គាល់ថា “Spear Phishing” e-mails ដែលគោលដៅនៃការវាយប្រហារ ត្រូវបានគេរៀបចំអន្ទាក់ឲ្យបញ្ចេញនូវ ព័ត៌មានសំងាត់ ដូចជា Username និង Password ជាដើម។ អ្នករាយការណ៍ព័ត៌មាន លោក Mike Baker បានសរសេរថា គណនីរបស់លោកត្រូវបាន hacked ក្នុងរយៈពេលតិចជាង ១ម៉ោង បន្ទាប់ពី បុគ្គលិកខ្លះ ទទួលបាន phishing email។