Jek Jean Hacker attack more websites
ក្រុម hacker Jek Jean បានធ្វើការវាយប្រហារទៅលើវិបសាយមួយចំនួនទៀតហើយ ក្នុងថ្ងៃព្រហស្បតិ៍នេះ។ វិបសាយទាំងនោះរួមមាន [www.price.com.kh] និង [www.bitus.com.kh]។
[Update 21/06/2013 – 03:50PM]
មកដល់ពេលនេះ វិបសាយ Price.com.kh មិនទាន់ដំណើរការធម្មតាមកវិញនៅឡើយទេ ចំណែកឯ Bitus.com.kh ស្ថិតក្នុងដំណាក់កាលប្រទាញប្រទង់រវាងក្រុមចេកចៀន និងអ្នកគ្រប់គ្រងវិបសាយ ។ ក្រុម hacker ចេកចៀនបានឌឺដងបន្ថែមនៅក្នុងវិបសាយ ទាំងពីរនោះថា៖
ជាដំបូង ខ្ញុំសូមទាញពេលវេលារបស់អ្នកមកអាននូវពាក្យពេចន៍របស់ខ្ញុំ។ យើងខ្ញុំចូលមកទីនេះគឺប្តូរមុខវិបសាយ (defaced) មិនមែនមកពីពួកយើងគិតថា យើងមានវិជ្ជាគុនខ្លាំង នោះទេ ប៉ុន្តែយើងនៅទីនេះគឺដើម្បីតេស្ត ប្រព័ន្ធសន្តិសុខវិបសាយ។ យើងមិនមែនជា hacker អាជីពឡើយ យើងគ្រាន់តែជាក្មេងៗ ដែលរៀនសូត្រអំពីវិធីសាស្ត្រ hack។
ហេតុដូចម្តេចបានជាយើង defaced? ពីព្រោះ បើសិនជាខ្ញុំធ្វើការទាក់ទងអ្នកក្នុងមធ្យោបាយផ្សេង អ្នកគ្រប់គ្រងវិបសាយនឹងមិនចាប់អារម្មណ៍អំពីប្រព័ន្ធសន្តិសុខរបស់ខ្លួនឡើយ។ យើងប្រាប់អ្នកថា វិបសាយរបស់អ្នកមានចំនុចខ្សោយ ដែលអាចឲ្យក្រុមចេកចៀនយើងខ្ញុំ អាច hack ចូលទៅកាន់ Webserver អ្នកបាន។
សូមអរគុណសម្រាប់ចំណាយពេលវេលាអានពាក្យពេចន៍ទាំងនេះ។ ខ្ញុំនឹងរង់ចាំមើល ថាតើអ្នកនឹងធ្វើការជួសជុលវិបសាយអ្នកយ៉ាងដូចម្តេច?
ពីក្រុមចេកចៀន