iOS 6.1.3 Beta 2 Breaks Evasi0n Jailbreak
នៅពេលដែលក្រុមហ៊ុន Apple បញ្ចេញនូវ iOS 6.1.3 វានឹងបញ្ឈប់ការបំបែកគុក (jailbreak) ដ៏ល្បីល្បាញរបស់ Evasion នេះបើតាមក្រុម hackers ដែលមានឈ្មោះថា Evad3rs បានបញ្ចេញព័ត៌មានឲ្យដឹង។ iOS 6.1.3 Beta 2 បានបញ្ចេញនាពីថ្មីៗនេះ បានធ្វើការបញ្ចប់នូវឧបករណ៍សម្រាប់ធ្វើការ jailbreak រួចទៅហើយ។
លោក Planetbeing ធ្វើតេស្តទៅលើ iOS 6.1.3 កាលពីសប្តាហ៍មុន ហើយបានរកឃើញថា ចំនុចមួយនៃចំនុច ទាំងប្រាំ សម្រាប់ការ jailbreak ត្រូវបានជួសជុលដោយ apple។ គាត់បាននិយាយបន្ថែមទៀតថា គាត់នឹងធ្វើការ អង្កេតបន្តទៀត ដើម្បីរកមើលថា តើចំនុចខ្សោយណាទៀតដែលត្រូវបានជួសជុស។
ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញនូវកំណែរបស់ iOS ជាបន្តបន្ទាប់ជាច្រើន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ប៉ុន្តែក្រុម evasion នៅតែបន្ត។ លោក Planetbeing បាននិយាយថា នៅពេលដែលចំនុចខ្សោយមួយចំនួន ត្រូវបានជួសជុល ក្រុមរបស់លោកបានរកឃើញនូវចំនុចខ្សោយថ្មីទៀតហើយ ហេតុដូច្នេះ ល្បែងឆ្មា និងកណ្តុរ នឹងបន្តទៀត នៅពេលដែល កំណែ iOS 6.1.3 បញ្ចេញឲ្បប្រើប្រាស់ជាផ្លូវការ។
ប្រភព៖ http://www.technobuffalo.com/